ពិតណាស់ពេលថ្ងៃត្រង់គឺជាពេលដែលក្រពះធ្វើទុក អត់អាហារថ្ងៃត្រង់ម៉េចកើត ព្រោះវាជាអាហារដែលធ្វើឲ្យយើងអាចបំពេញការងារបានដោយរលូន ព្រោះបើក្រពះឃ្លានប្រាកដ ណាស់ដឹងតែធ្វើអីអត់កើតហ្មង។ ឃ្លានប៉ុន្តែអត់ដឹងថាត្រូវធ្វើអីញាំ ឬអត់ដឹងញាំអីឆ្ងាញ់ ចឹងថ្ងៃនេះ វចនា នឹងលើកយកម្ហូបឆា៥យ៉ាងដែលងាយៗ ខ្ជិលគិតច្រើន នាំស្មុគស្មាញដែលអ្នកអាចធ្វើហើយខ្ចប់ទៅសាលា និងកន្លែងការងារបាន៖
១. ឆាសាច់មាន់ជូរអែម ជាម្ហូបដែលងាយស្រួលខ្ចប់តាមខ្លួនប្រសិនបើអ្នកឆ្លៀតចម្អិននៅពេលព្រឹកហើយចង់យកមកកន្លែងការងារ និង មិនងាយកំពប់ទៀតផង។
២. ឆាខ្ញី ជាម្ហូបសាមញ្ញដែលងាយធ្វើ និងយកតាមខ្លួន ឬអ្នកអាចទិញតាមកន្លែងលក់ម្ហូបផ្សេងៗបាន។
៣. ឆាផ្កាខាត់ណា ជាម្ហូបដែលមានបន្លែផង សាច់ផង ងាយស្រួលញាំមិនប្រលាក់ច្រើនទៀត
៤. ឆ្អឹងជំនីចៀន ជាអាហារដែលមិនរញ៉េរញ៉ៃច្រើន ងាយៗហើយថែមទាំងមានមិនចំណាយពេលច្រើនផងដែរ។
៥. ឆាមីសួ ជាប្រភេទអាហារដែលអាចញាំជំនួសបាយក៏បាន និងញាំជាមួយបាយក៏បាន លើសពីនេះអាចឆាជាមួយនឹងសាច់ច្រើនប្រភេទតាមចំណង់ចំណូលចិត្ត។
ធ្វើខ្លួនឯងញ៉ាំបានទាំងឆ្ងាញ់ អនាម័យ ដូច្នេះគួរតែរៀនធ្វើម្ហូបខ្លះក៏ល្អ។