គន្លឹះ ៥យ៉ាង ជួយឲ្យអ្នកធ្វើការបានលឿនហើយមិនសូវតានតឹងអារម្មណ៍ 

Vachana-Website-Beauty-Ad-JUERA-8

ចង់មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត និង មានកម្លាំងធ្វើការឲ្យបានរហ័សទេ អាចសាកល្បងអនុវត្ត គន្លឹះងាយៗទាំងនេះបាន ៖

1. ភ្ញាក់ពីព្រលឹមចាប់ផ្តើមការងារ ព្រោះភ្ញាក់ពីគេងលឿនមានពេលធ្វើការច្រើន ហើយក៏ការគិតរបស់អ្នកស្រឡះល្អ និង គិតបានរហ័សថែមទៀតផង។

២. កត់ការងារដែលត្រូវធ្វើថ្ងៃនេះឲ្យអស់ ហើយរើសការងារណាដែលប្រញ៉ាប់ និងសំខាន់ធ្វើមុនគេបង្អស់ ព្រោះបើអ្នកធ្វើការបូកឡូកគ្នានោះការងាររបស់អ្នកនឹងយឺតយ៉ាវ ហើយថែមទាំងរញ៉េរញ៉ៃបន្ថែមទៀត ដូច្នេះហើយត្រូវតែបែកចែកឲ្យបានច្បាស់។

៣. ធ្វើការងារមួយៗឲ្យហើយសិន សឹមបន្តចូលការងារមួយទៀត ចៀសវាងធ្វើអានេះតិច អានោះតិច ប៉ុន្តែយកជាការមួយមិនបាន។ លើសពីនេះ ការធ្វើការងារដែលមិនចប់ចុងចប់ដើម សរុបចុងក្រោយគឺដូចមិនបានធ្វើដដែល។

៤. រកភេសជ្ជៈដែលជាចំណូលចិត្តមកកំដរពេលធ្វើការ ដូចជាកាហ្វេ ទឹកក្រូចស្រស់ ទឹកផាសសិន ជាដើម ដើម្បីបង្កើនថាមពល និងជួយឲ្យកាន់តែមានអារម្មណ៍ល្អ លើសការបន្តការងារបានមួយកម្រិតទៀត។

៥. ធ្វើការតាមរបៀបដែលអ្នកចូលចិត្ត ឧទាហរណ៍ ដាក់ Music កំដរតិចៗក៏គួរតែដាក់ ឬបើចូលចិត្តស្ងាត់គួរដាក់ទូរស័ព្ទ silent ហើយរកកន្លែងណាស្ងាត់ធ្វើការ ដើម្បីជួយឲ្យអ្នកអាចផ្តោតអារម្មណ៍បានល្អ និង មានការបន្ធូរអារម្មណ៍ដោយគ្មានភាពតានតឹង។

ដូច្នេះហើយ នៅចាំអីទៀតឃើញសាកអនុវត្តន៍វិធីងាយៗទាំងនេះ ដើម្បីស្វែងយល់បន្ថែមពីលទ្ធផលនៃការធ្វើការងាររបស់អ្នក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង