មនុស្សប្រុសមាន4ចំណុចនេះ មនុស្សស្រីគួរតែរៀនដកខ្លួនចេញទោះបីនៅស្រឡាញ់ខ្លាំងក៏ដោយ

Vachana-Website-Love-Family-1

ស្នេហាមិនមែនចេះតែស្រឡាញ់ឲ្យតែបានៗនោះទេ ប៉ុន្តែជារឿងមនុស្សពីរនាក់អាចស្រឡាញ់គ្នាទៅវិញទៅមក។ការរើសមនុស្សប្រុសធ្វើជាសង្សារ ឬដៃគូជីវិតក៏សំខាន់ដូចគ្នាសម្រាប់មនុស្សស្រី មិត្តប្រុសខ្លះអាចការពារអ្នក មើលថែអ្នក ប៉ុន្តែមិត្តប្រុសខ្លះស្រឡាញ់នាំតែហត់ និងថែមទាំងគ្មានតម្លៃក្នុងរឿងស្នេហាទៀតផង។​ ពិតណាស់នៅពេលដែលអ្នកស្រឡាញ់មនុស្សម្នាក់នោះអ្នកមើលឃើញតែចំណុចល្អរបស់ម្ខាងទៀតប៉ុណ្ណោះ ចំណែកឯកំហុសរបស់គេអ្នកតែងតែធ្វើជាមើលមិនឃើញ ប៉ុន្តែមនុស្សស្រីគួរតែដឹងច្បាស់ថាស្នេហាមិនអាចមើលឃើញតែភាពល្អរបស់ដៃគូនោះទេព្រោះបើធ្វើដូចនេះមិនខុសពីធ្វើឲ្យខ្លួនឯងធ្លាក់នរកនោះទេ ផ្ទុយមកវិញបើសិនជាអ្នកបានជួបមិត្តប្រុសប្រភេទបែបនេះអ្នកគួរតែដកខ្លួនចេញពីគេទៅ៖

១. តែងតែខ្សែលើអ្នក ជាមនុស្សប្រុសប៉ុន្តែចង់ដើរខ្សែលើមនុស្សស្រីរហូតមិនថារឿងតូចក៏រឿងធំ គេចង់ឲ្យអ្នកធ្វើអ្វីដើម្បីគេ ឯគេវិញមិនដែលបានធ្វើអ្វីសម្រាប់អ្នកសោះ។​ លើសពីនេះគេតែងតែចង់គ្រប់គ្រងលើជីវិតរបស់អ្នកទៀតផង មនុស្សប្រុសបែបនេះជៀសបានជៀសទៅព្រោះបើនៅទៀតអ្នកនិងចាញ់គេរហូត។

២. មិនដែលការពារអ្នក ពិតណាស់មនុស្សប្រុសល្អតែងការពារអ្នក គាំទ្រអ្នក ឈរខាងអ្នក ប៉ុន្តែអ្នកមិនដែលទទួលបានអារម្មណ៍ទាំងអស់នេះពីគេទេ។ គេមិនដែលឈរខាងអ្នក និងការពារអ្នក ហើយពួកគេប្រាប់អ្នកឲ្យធ្វើជាអ្នកចាញ់ និងសុំទោសចំពោះអ្នកដទៃ ដោយគេមិនខ្វល់ និងសួរពីកំហុសអ្នកត្រូវឬខុស។ កុំនៅទៀតអីដើរចេញទៅព្រោះមនុស្សប្រុសបែបនេះមិនសមឲ្យអ្នកស្រឡាញ់នោះទេ។

៣. អាត្មានិយមចំពោះអ្នក មនុស្សបែបនេះគិតពីផលប្រយោជន៍ខ្លួនឯងជាធំ មិនដែលខ្វល់ខ្វាយពីអារម្មណ៍អ្នក តែងតែប្រកាន់ច្រើនចំពោះអ្នកពិសេសក្នុងទំនាក់ទំនងស្នេហា។ គេឃើញតែកំហុសរបស់អ្នកមិនដែលឃើញកំហុសខ្លួនឯង និងមិនដែលធ្វើអ្វីដើម្បីឲ្យអ្នករីកចម្រើនជាងខ្លួនគេឡើយ មនុស្សប្រុសបែបនេះនៅជាមួយយូរកាន់តែគ្រាំទ្រូង។

៤. ពូកែសម្តែង មនុស្សប្រុសពូកែសម្តែងជាមនុស្សដែលគួរឲ្យខ្លាចបំផុតសម្រាប់មនុស្សស្រី ព្រោះពួកគេអាច សម្តែងថាស្រឡាញ់ចង់បានអ្នកជាគូ។ គេសម្តែងយកចិត្តទុកដាក់និងអ្នក មើលថែអ្នក រហូតដល់គេល្អក្នុងភ្នែកមនុស្សគ្រប់គ្នា ដែលអាចនិយាយបានថាអ្នកសំណាងដែលមានគេជាមិត្តប្រុស ប៉ុន្តែការពិតគេមិនដែលយល់ចិត្តអ្នកសូម្បីតែរឿងបន្តិចបន្តួច មិត្តប្រុសបែបនេះមិនសមប្រគល់ក្តីស្រឡាញ់ឲ្យនោះទេ។

រឿងស្នេហាមិនគួរយកមកបាំងមុខពេកនោះទេ មនុស្សប្រុសខ្លះមិនគួរយកខ្លួនបៀត និង ផ្តល់ក្តីស្រឡាញ់ឲ្យនោះទេ ចរិតមនុស្សខ្លះគិតតែពីខ្លួនឯង ទោះស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។

រៀនសង្កេតមិត្តប្រុសរបស់អ្នកផង ប្រសិនបើពួកគេមានសញ្ញា៤ប្រភេទនេះគួរតែកុំនៅយូរអី!! 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង