
ស្នេហាជាក្តីស្រឡាញ់ មិនមែនជាការបិទសិទ្ធិ មិនមែនជាការទាមទារ តែជាការផ្តល់ឲ្យហើយក៏មិនមែនជាការផ្តល់ឲ្យតែម្ខាងគឺជាអ្វីដែលមនុស្សពីរនាក់ផ្តល់ឲ្យគ្នាទៅវិញទៅមក។ ស្នេហាខ្លះនៅជាមួយគ្នាយូរកាន់តែមិនចុះសម្រុងគ្នា ដោយសារតែមានអារម្មណ៍មិនដូចថ្ងៃដំបូងដែលស្រឡាញ់គ្នា ព្រោះពេលខ្លះមនុស្សស្រីពិបាកគ្រប់គ្រងអារម្មណ៍ជាងមនុស្សប្រុស ហើយមនុស្សស្រីនៅពេលដែលនាងស្រឡាញ់អ្នកណាម្នាក់ខ្លាំងនាងតែងតែធ្វើរឿងមួយចំនួនដោយមិនដឹងខ្លួន។ ថ្ងៃនេះ វចនា នឹងបង្ហាញអ្នកពីមនុស្សស្រីមាន៤ចំណុចដែលតែងតែទម្លាប់ធ្វើរឿងខ្លះដែលធ្វើឲ្យមនុស្សខ្លួនស្រឡាញ់ឆាប់ធុញ និងងាយអស់ចិត្ត។
១. ប្រចណ្ឌជ្រុល ពិតណាស់ក្នុងទំនាក់ទំនងស្នេហាតែងតែមានការប្រចណ្ឌដៃគូហើយ ប៉ុន្តែអ្នកមិនគួរណាបិទសិទ្ធិ និងប្រចណ្ឌគេពេកទេ។ រឿងខ្លះនៅពេលដែលអ្នកហួងហែងច្រើនងាយធ្វើឲ្យអារម្មណ៍មនុស្សប្រុសបាត់បង់នូវក្តីស្រឡាញ់បន្តិចម្តងៗ ព្រោះពេលដែលអ្នករករឿងប្រចណ្ឌគេច្រើនពេកធ្វើឲ្យគេគិតថាស្នេហានេះជាសម្ពាធសម្រាប់គេ ដូច្នេះងាយធ្វើឲ្យគេងាយអស់អារម្មណ៍ និងឆាប់ធុញអ្នក។

២. មនុស្សស្រីពូកែ Drama ជាពិសេសលើបណ្ដាញសង្គម មនុស្សប្រុសខ្លះគេមិនចូលចិត្តមនុស្សស្រីពូកែសម្តែងពេកទេ រឿងខ្លះអ្នក៏មិនគួរបង្ហាញពីស្ថានភាពនៃទំនាក់ទំនងស្នេហាអ្នកក្នុងបណ្ដាញសង្គមខ្លាំងពេកដែរ ព្រោះមនុស្សខ្លះចាំតែឆ្លៀតឱកាសពិសេសពេលអ្នកឈ្លោះគ្នាតែម្ដង។ មនុស្សស្រីពូកែdrama ពេកអាចធ្វើឲ្យមនុស្សប្រុសមិនហ៊ានស្រឡាញ់ ហើយរឿងខ្លះអ្នកមិនគួរចង់បានចំណាប់អារម្មណ៍ពីមនុស្សប្រុសដទៃទៀតឡើយ គួរតែកាត់បន្ថយរឿងទាំងអស់នេះទើបជាការល្អ។ មនុស្សស្រីដែលរឹងមាំ គឺដោះស្រាយបញ្ហាជាមួយដៃគូដោយផ្ទាល់ជាជាងបង្ហោះនេះបង្ហោះនោះ។

៣. មនុស្សស្រីពូកែសង្សយ័ច្រើន រឿងសង្សយ័ច្បាស់ជាមានហើយចំពោះមនុស្សស្រី ប៉ុន្តែមិនគួរលើសកម្រិតពេកទេ បើសិនជាអ្នកមានចិត្តប្រកាន់ច្រើន និងមិនចេះទុកចិត្តចំពោះដៃគូនោះធ្វើឲ្យទំនាក់ទំនងស្នេហាពិបាកនឹងទៅមុខ។ អ្នកគួរតែធ្វើជាមនុស្សដែលច្បាស់លាស់ ហើយទទួលយកភាពច្បាស់លាស់ដូចគ្នា។ មិនបាច់សង្ស័យអីពេកទេ នាំតែហត់ខ្លួនឯង និងធ្វើឲ្យទេធុញទេ។

៤. មនុស្សស្រីចូលចិត្តគ្រប់គ្រង
គ្មានមនុស្សប្រុសម្នាក់ណាចង់ឲ្យមនុស្សស្រីមកគ្រប់គ្រងលើខ្លួនគេទាំងស្រុងទេ។ អ្នកជាមនុស្សស្រីក៏ដូចគ្នា កុំចង់គ្រប់គ្រងលើជីវិតរបស់ដៃគូម្ខាងទៀត ដោយចង់ឲ្យគេធ្វើតាមអ្វីដែលអ្នកចង់បាន ឬយកការបារម្ភរបស់អ្នកមកបញ្ជារលើខ្លួនគេ ដែលធ្វើឲ្យពេលខ្លះគេអាចនិងយល់ថាការបារម្ភរបស់អ្នកជាការគ្រប់គ្រងគេទៅវិញ។

ក្នុងទំនាក់ទំនង ស្នេហាមិនចាំបាច់រឹតតឹងពេកទេ ព្រោះវាអាចនិងដាច់ រៀនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យល្អ ព្រោះមនុស្សប្រុសពេលខ្លះគេក៏មានអារម្មណ៍មិនល្អ មានអារម្មណ៍ហត់នឿយ ហើយស្រាប់តែមានរឿងជាមួយអ្នកទៀតធ្វើឲ្យគេគ្មានអារម្មណ៍ល្អនិងអ្នកដូចមុន។
បញ្ចេញមតិយោបល់