ផ្លែឈើទាំង៤មុខដែលអ្នកមិនគួរទទួលទាននៅកំឡុងពេលមករដូវ

Vachana-Website-Beauty4-Health
ប្រសិនបើអ្នកមិនយកចិត្តទុកដាក់លើការថែទាំសុខភាពនៅថ្ងៃមករដូវរបស់អ្នកទេ អ្នកនឹងប្រឈមមុខនឹងរោគសញ្ញា ជាច្រើន ប៉ុន្តែទោះជាយ៉ាងណា អ្នកអាចកែ បញ្ហានេះឲ្យកាន់តែប្រសើរវិញ ដោយ ធ្វើការផ្លាស់ប្តូរទម្លាប់មួយចំនួនជាមួយអាហារ នៅពេលដែលរដូវរបស់អ្នកខិតជិតមកដល់ ដោយគ្រាន់តែចៀសវាងការទទួលទានផ្លែឈើ ទាំង ៤ ប្រភេទខាងក្រោមនេះ ៖
១. ផ្លែសារី
​មិន​ត្រឹម​តែ​ជា​ផ្លែ​ឈើ​មាន​ជីវជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ជាតិ​ទឹក​ច្រើន​ផង​ដែរ។ មិនតែប៉ុណ្ណោះសារីត្រជាក់ ពេលទទួលទានក្នុងថ្ងៃជិតដល់រដូវ និងធ្វើឲ្យខ្យល់ត្រជាក់នឹងជ្រាបចូល ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បូន។ ទន្ទឹមនឹងនេះ វាក៏ជាមូលហេតុនៃការឈឺចាប់ពេលមករដូវ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់ស្ត្រីនាពេលបច្ចុប្បន្ននេះ។
២. ផ្លែទន្លាប់
ផ្លែឈើប្រភេទនេះប្រហែលជាមិនត្រូវបានគេចូលចិត្តទទួលទានជាញឹកញាប់ពេកឡើយ ដោយអ្នកគ្រប់គ្នាមិនសូវស្គាល់ និង មិនសូវចេះញ៉ាំប៉ុន្តែវាមានភាពទាក់ទាញ ខ្លាំងជាមួយនឹងរសជាតិឈ្ងុយ និងរសជាតិឆ្ងាញ់នៃសាច់របស់វា។ ទោះជាយ៉ាងណាក៏ដោយ ផ្លែឈើនេះ គឺជាផ្លែឈើដ៏ត្រជាក់ ដូច្នេះវានឹងមិនល្អសម្រាប់សុខភាពស្បូននោះទេប្រសិនបើអ្នកជ្រើសរើសញ៉ាំ វា នៅជិតថ្ងៃមករដូវ និង កំឡុងពេលមករដូវ។
៣. ឪឡឹក
ផ្លែ​ឪឡឹក​ភាគច្រើន​ត្រជាក់ និង មានជាតិទឹកច្រើន ប៉ុន្តែ​បរិយាកាស​ស្បូន​របស់​មនុស្សស្រី​ត្រូវការ​រក្សា​កម្តៅ​ដើម្បី​សម្អាត​វដ្ត​រដូវ​។ ដូច្នេះហើយ បើអ្នកញ៉ាំឪឡឹកច្រើនក្នុងថ្ងៃជិតមករដូវ និង ពេលមករដូវនោះ អ្នកនឹងត្រូវប្រឈមមុខនឹងការមករដូវ បែបមានដុំៗ និងឈឺចាប់ពេលមករដូវ ជាហេតុធ្វើឱ្យស្បូនខូច  និង របួសធ្ងន់ធ្ងរ។

៤. ផ្លែមង្ឃុត

មង្ឃុត ជាផ្លែឈើត្រូពិច ដែលមានអាហារូបត្ថម្ភខ្ពស់គួរសម ប៉ុន្តែ​ដោយសារតែ​វា​ក៏​ជា​ផ្លែឈើ​ត្រជាក់​ដែរ បើ​អ្នក​ញ៉ាំ​ច្រើនពេក​អំឡុងពេល​មក​រដូវ​ខាងមុខនេះ សុខភាព​ស្បូន​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដូចនេះជៀសបានជៀសទៅកុំញ៉ាំពេលដែលអ្នកមកខែ។

ផ្លែឈើជាប្រភពវីតាមីន និង ជាអាហារដែលជំនួយដល់សម្រស់និងសុខភាពរបស់អ្នក ប៉ុន្តែទោះជាបែបណា នៅកំឡុងពេលជិតមករដូវស្បូនរបស់អ្នកចាប់ផ្តើមបើក ដូចនេះអ្នកមិនគួរទទួលទានផ្លែឈើខាងលើនោះទេ។

ប្រភព៖ guu.vn.com.

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង