អនុវត្តទម្លាប់ទាំង ៥ នេះមុនពេលចូលគេង ដើម្បីទទួលស្បែកស្អាត និង សម្រស់របស់អ្នកដោយនឹកស្មានមិនដល់

Vachana-Website-Beauty-Health-2
ទម្លាប់​ថែរក្សា​សម្រស់​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចូល​គេង​អាច​រក្សា​ស្បែក​អ្នក​ឱ្យ​មាន​សុខភាព​ល្អ មានភាពទាក់ទាញ និង ​មាន​មន្ត​ស្នេហ៍​ពី​ខាងក្នុង​បានផងដែរ។ ខាងក្រោមនេះ ជាទម្លាប់ថែរក្សាសម្រស់មួយចំនួនដែលនឹងជួយអ្នកបង្កើនភាពស្រស់ស្អាតរបស់អ្នក និង សម្រាប់ស្បែករបស់អ្នកឲ្យមានសុខភាពល្អ ៖
១. មុនចូលគេងសម្អាតគ្រឿង make up ឲ្យស្អាត
នៅពេលដែលអ្នកគេង ស្បែករបស់អ្នកនឹងចាប់ផ្តើមជុសជួលដោយខ្លួនឯង ជាពិសេសរន្ធញើសនៃស្បែកបើកឡើង ​នៅ​ពេល​ដែល​អ្នក​មាន​ស្បែក​មុខ​របស់​អ្នក​គ្រប​ដណ្តប់​ក្រោម​គ្រឿង​សម្អាង​ក្រាស់ៗដោយមិនបានជូតសម្អាតឲ្យបានស្អាត នឹងធ្វើឱ្យមុខរបស់អ្នកមានស្នាមអុចខ្មៅ ស្នាមមុន និង​បញ្ហា​ស្បែក។ បន្ថែមពីនេះ ការម៉ស្សាមុខថ្នមៗនៅពេលយប់ នឹងជួយកម្ចាត់ចោលនូវភាពកខ្វក់ និងសារធាតុមិនស្អាតដែលមាននៅលើស្បែក និងរន្ធញើស។
២. លាបក្រែមផ្តល់សំណើមដល់ដៃ
ដៃដ៏ស្រស់ស្អាតអាចបង្កើនភាពទាក់ទាញរបស់អ្នក ដូចនេះ រាល់យប់មុនពេលចូលគេង ត្រូវលាងដៃនឹងទឹកក្តៅឧណ្ហៗ និងសាប៊ូស្រាល។ ជូតស្ងួតដោយកន្សែងទន់ ហើយបន្ទាប់មកលាបក្រែមដៃរបស់អ្នកដើម្បីទទួលបានស្បែកដែលស្អាត។ ការធ្វើបែបនេះនឹងធ្វើឱ្យដៃរបស់អ្នកមានសំណើមនៅពេលយប់ ហើយនៅពេលដែលអ្នកក្រោកពីដំណេកនៅព្រឹកបន្ទាប់ អ្នកនឹងមិនអាចជួយបានក្រៅពីលង់ស្នេហ៍នឹងដៃរបស់អ្នកឡើយ។ 
៣. ប្រើប្រាស់ក្រែមផ្តល់សំណើមដល់ភ្នែក
ភាពទាកទាញនៃសម្រស់របស់អ្នកបន្ថែមទៀតនោះគឺ ភ្នែករបស់អ្នក ដែលមានសារៈសំខាន់ណាស់។ លើសពីនេះ ការប្រើប្រាស់ក្រែមលាបភ្នែកដែលផ្តល់សំណើមមុនពេលអ្នកចាប់ផ្តើមគេង ផ្តល់ផលល្អដល់ភ្នែករបស់អ្នកបានច្រើនថែមទាំងកាត់បន្ថយភាពជ្រីវជ្រួញ និង ស្នាមខ្មៅក្រោមរង្វង់ភ្នែករបស់អ្នកផងដែរ។
៤. ដុសធ្មេញរបស់អ្នករាល់យប់
នេះក៏ជាចំណុចសំខាន់ដែរសម្រាប់សម្រស់របស់អ្នក ព្រោះភាពស្រស់ស្អាតមិនមែនគ្រាន់តែជាបញ្ហាខាងក្រៅទេ តែអាចជារឿងតូចៗដែលអ្នកមើលរំលងពីក្នុងខ្លួនរបស់អ្នកដែរ ប្រសិនបើដង្ហើមរបស់អ្នកមិនមានក្លិន នោះក៏មិនល្អដែរ។ ដូច្នេះ ​ដុសធ្មេញ​របស់​អ្នក​ជា​រៀង​រាល់​យប់​មុនពេល​ចូល​គេង ហើយ​ធានាថា​អ្នក​ធ្វើ​វា​បន្ទាប់ពី​មាន​ចន្លោះ​ពេល ៣០ នាទី​ក្រោយ​អាហារ​ពេល​ល្ងាចរួច។ 
៥. គេងឲ្យបានគ្រប់គ្រាន់

ការគេងឲ្យបានគ្រប់គ្រាន់គឺជារឿងចាំបាច់ក្នុងការថែសម្រស់របស់អ្នក និងផ្តល់នូវការសម្រាកដល់រាង កាយរបស់អ្នកឲ្យបានប្រសើរឡើង។ នៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់វានឹងធ្វើឲ្យសម្រស់របស់ចាប់ផ្តើមបាក់ និង គ្មានភាពស្រស់ស្រាយ ដូច្នេះត្រូវប្រាកដថា អ្នកគេងបានប្រហែល 7 ទៅ 8 ម៉ោងជារៀងរាល់យប់។

ចំណុចទាំងនេះមានសារៈសំខាន់ណាស់ក្នុងការថែរក្សាស្បែករបស់អ្នកនៅពេលយប់។ វា​ជា​ពេល​វេលា​ដ៏​ល្អ​ដែល​អនុញ្ញាត​ឱ្យ​ស្បែក​របស់​អ្នក​បង្កើត​ឡើងវិញ និង​ជួសជុល​ដោយ​ខ្លួនឯង។ សាកអនុវត្តតាមគន្លឹះសំខាន់ៗដែលបានពិភាក្សាក្នុងអត្ថបទនេះ មុនពេលចូលគេង ដើម្បីឱ្យស្បែករបស់អ្នកស្រស់ថ្លាឡើងវិញ និងភ្ញាក់ឡើងមើលទៅក្មេងជាងវ័យ និងស្រស់ស្អាតជាងមុន។
ប្រភព៖ stlyecraze.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង