រូបមន្តសម្ងាត់ទាំង ៥ អាចជួយអ្នកក្នុងការកាត់បន្ថយ ស្នាមមុន និងស្នាមអុជខ្មៅ នៅលើផ្ទៃមុខ

Beauty-&-Health-Ad

ជាការពិត ដែលថាបញ្ហាស្បែកមុខ គឺជាអ្វីមួយដែលមនុស្សស្រីមានការព្រួយបារម្ភខ្លាំង ព្រោះបញ្ហាស្បែកមុខនេះ វាទាមទារមានការព្យាបាល និងមើលថែវាឲ្យបានល្អបំផុត ទើបមិនអាចមានបញ្ហាស្បែកមុខកើតឡើងតទៀត។

ក្នុងនោះ បញ្ហាភាគច្រើនដែលមនុស្សស្រីជួបប្រទះនោះគឺ មានដូចជាស្នាមមុន និងស្នាមអុជខ្មៅជាដើម  ដែលស្នាមទាំងនោះហើយវាធ្វើឲ្យមនុស្សស្រីម្នាក់ៗ បាត់បង់ភាពជឿជាក់ ព្រោះតែភាពស្រស់ស្អាតរបស់ខ្លួនមានការអន់ថយ។

យ៉ាងណាមិញ ខាងក្រោមនេះបានបង្ហាញយ៉ាងច្បាស់នូវ រូបមន្តសម្ងាត់ទាំង ៥ ក្នុងការជួយកាត់បន្ថយស្នាមមុន និងស្នាមអុតខ្មៅលើស្បែកមុខយ៉ាងមានប្រសិទ្ធភាព។

១. រូបមន្តយ៉ាអួរ

ប្រើយ៉ាអួរ ១ស្លាបព្រា លាយជាមួយទឹកឃ្មុំ ២ស្លាបព្រា កូរឲ្យសព្វចូលគ្នា ហើយយកមកលាបលើផ្ទៃមុខ រួចទុកចោល ប្រហែល២០នាទី បន្ទាប់មកលាងជម្រះវាឲ្យស្អាត ល្បាយទាំងនេះសម្បូរទៅដោយអង់ស៊ីម សម្រាប់កាត់បន្ថយស្នាមអុជខ្មៅនៅលើស្បែកមុខ យ៉ាងមានប្រសិទ្ធភាព។

២. រូបមន្តប៉េងប៉ោះ

ប៉េងប៉ោះ សំបូរទៅដោយវីតាមីនC និងសារជាតិដែលជួយឲ្យស្បែកសភ្លឺចែងចាំង និងកាត់បន្ថយស្នាមមុន បានយ៉ាងលឿន ដោយអ្នកគ្រាន់តែយកប៉េងប៉ោះ ដែលកិនមកលាយជាមួយទឹកក្រូចឆ្មា១ស្លាបព្រាបាយ ហើយកូរវាឲ្យសព្វ និងលាបល់មុខទុកចោល រយៈពេល២០នាទី រួចលាងជម្រះវាចេញឲ្យស្អាត។

៣. រូបមន្តប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ គឺជួយក្នុងការកាត់បន្ថយស្នាមអុជខ្មៅ និងស្នាមមុនដោយគ្រាន់តែយកវាលាបនៅលើស្បែកមុខ រួចទុកវាចោលប្រហែល២០នាទី បន្ទាប់មកធ្វើការលាងវាចេញជាការស្រេច។

៤. រូបមន្តល្ហុងទុំ

ល្ហុងសម្បូរ ទៅដោយអង់ស៊ីមដែលវាជួយកាត់បន្ថយ ការលេចចេញនៃស្នាមអុជខ្មៅ ហេតុនេះហើយ ដើម្បីបំបាត់ស្នាមអុជខ្មៅ និងស្នាមមុននៅលើស្បែកមុខ អាចយកផ្លែល្ហុងទុំមកកិន និងលាបវាទុកលើមុខប្រហែល១៥នាទី បន្ទាប់មកធ្វើការលាងមុខចេញឱ្យស្អាត។

៥. ស៊ុត

រូបមន្តស៊ុត វិធីធ្វើគឺងាយស្រួលបំផុត តែក៏មានប្រសិទ្ធភាពណាស់ដែរ ដោយអ្នកគ្រាន់តែបំបែកស៊ុតពណ៌ស ចេញពីស៊ុតពណ៌លឿន បន្ទាប់មកយកស៊ុតពណ៌ស មកលាបនៅលើស្បែកមុខ ហើយទុករហូតដល់មុខតឹង រួចលាងជម្រះវាចេញឲ្យស្អាត។

ប្រាកដណាស់រូបមន្តខាងលើ ពិតជាមានប្រសិទ្ធភាពបំបាត់ស្នាមមុន និងស្នាមអុជខ្មៅមិនអាចប្រកែកបាន តែយ៉ាងណាមិញ ដោយសារតែទាំងអស់នេះជាវិធីធម្មជាតិ ដូច្នេះប្រសិទ្ធភាពរបស់វាគឺត្រូវការពេលវេលា ជារឿងធម្មតា តែឲ្យតែអ្នកព្យាយាមនោះវានឹងបានផល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង