ស្បែកមុខជារបស់ម្យ៉ាងដែលងាយនិង មានស្នាម បើសិនជាអ្នកធ្វើការញិចមុនដោយមិនត្រឹមត្រូវ ដោយខ្វះការពិចារណា នោះ អាចមានផលប៉ះពាល់អវិជ្ជមានជាច្រើនលើស្បែកមុខរបស់អ្នក។ ខាងក្រោមនេះ ជាហេតុផល ៣ យ៉ាងដែលមិនគួរឲ្យអ្នកញិចមុនដោយខ្លួនឯងជាមួយដៃទទេបានឡើយ ៖
១. ការញិចមុន មិនមែនអាចដោះស្រាយបញ្ហានោះទេ
ការញិចមុនដោយប្រើឧបករណ៍មិនត្រឹមត្រូវ ដោយដៃរបស់អ្នកនោះនឹងធ្វើឲ្យផលប៉ះពាល់ច្រើនទៅដល់ស្បែករបស់អ្នក។ ម្យ៉ាងទៀត នៅពេលដែលអ្នកធ្វើការញិចមុន រន្ធញើស អាចបើក ដែលនាំឱ្យបាក់តេរីជ្រាបចូលទៅក្នុងស្បែកកាន់តែច្រើន ។ អាស្រ័យហេតុនេះ នេះអាចនាំអោយមានការហើម និងឡើងក្រហម ដែលធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរនៅពេលដែលអ្នកញិចមុន។
២. វាអាចបន្សល់ទុកស្លាកស្នាម
បន្ទាប់ពីការញិចមុន ចំណុចដែលនៅសេសសល់ច្រើនតែកើតមាននៅលើផ្ទៃមុខ ហើយអាចនឹងបន្សល់ស្លាកស្នាម។ មិនតែប៉ុណ្ណោះ ការញិចមុនដោយគ្មានការម៉ាស្សា នឹងធ្វើឲ្យស្បែករបស់អ្នកងាយទទួលរងការប៉ះពាល់អាចមានពណ៌ក្រហម ជាងស្បែកធម្មតាដែលមិនទាន់ញិច ដូចនេះត្រូវគិតឲ្យច្បាស់មុននឹងធ្វើបែបនេះ។
៣. វាអាចបណ្តាលឱ្យកើតមុនបន្ថែមទៀត
នៅពេលដែលអ្នកធ្វើការញិចមុន បាក់តេរី ប្រេង ឬកំទេចកំទី ពួកវាមានឥទ្ធិពលក្នុងការរីករាលដាលចូលទៅក្នុងរន្ធញើសផ្សេងទៀត ដែលនាំឱ្យកើតមុននៅលើស្បែករបស់អ្នក។ លើសពីនេះ បាក់តេរីនេះអាចបណ្តាលឱ្យមានការរីករាលដាលកាន់តែខ្លាំង ដែលចាំបាច់ដើម្បី បង្កការកើតមុនច្រើនជាងមុន។
ស្បែករបស់អ្នកដើរតួជាការឆ្លុះបញ្ចាំងពីសុខភាពទូទៅរបស់អ្នក មិនតែប៉ុណ្ណោះ វាក៏មានរន្ធញើសដែលងាយនឹងស្ទះដែលបណ្តាលឲ្យងាយកើតមុនផងដែរ។ ចំពោះស្បែកមុខអ្នកមិនត្រូវ ធ្វើការញិចមុនដោយគ្មានអនាម័យត្រឹមត្រូវនោះទេ ព្រោះអាចបង្កឲ្យមានផលប៉ះពាល់ស្បែកមុខរបស់អ្នក។
ប្រភព ៖ crazestyle.com
បញ្ចេញមតិយោបល់