អ្នកទាំងអស់គ្នាដឹងរួចមកហើយថា ផ្លែឈើ និងបន្លែ ពិតជាល្អសម្រាប់សុខភាព និង ស្បែករបស់អ្នក ប៉ុន្តែតើអ្នកដឹងទេថា គ្រឿងទេសខ្លះក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរបស់អ្នកដែរ? ដូចជាខ្ញី នៅពេលដែលអ្នកញ៉ាំខ្ញីជារៀងរាល់ថ្ងៃក្នុងរយៈពេល ៤សប្តាហ៍ និងផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះរាងកាយរបស់អ្នក៖
តើខ្ញីល្អសម្រាប់សុខភាពរបស់អ្នកយ៉ាងដូចម្តេច? ខ្ញីមានផ្ទុកសារធាតុ gingerol ដែលជាសារធាតុសកម្មជីវសាស្រ្តដែលជួយកាត់បន្ថយរោគសញ្ញាដូចជាក្អួតចង្អោរ ហើយ សារធាតុនេះក៏ជួយកាត់បន្ថយការហើមសន្លាក់ផងដែរ។ ខ្ញីក៏មានផ្ទុកសារធាតុ shogaol ដែលជាសារធាតុដែលមានប្រសិទ្ធិភាពថ្នាំស្ពឹកដែលជួយប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងដែលអ្នកអាចមិនធ្លាប់ដឹង។ លើសពីនេះ Zingiberene នៅក្នុងខ្ញីគឺល្អជាពិសេសសម្រាប់ការរំលាយអាហារ។
មិនត្រឹមតែប៉ុណ្ណឹងទេ ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងធ្វើអោយមុខងារខួរក្បាល និងប្រព័ន្ធការពារប្រសើរឡើងថែមទៀតផង។ ខ្ញីមានឥទ្ធិពលចំពោះរាងកាយអ្នកដូចជា៖
កាត់បន្ថយការចង្អោរ ៖ តើអ្នកឧស្សាហ៍ចង់ក្អួតនៅពេលព្រឹកមែនទេ? ការញ៉ាំខ្ញីជារៀងរាល់ថ្ងៃនឹងជួយអ្នក កាត់បន្ថយចង្អោរនឹងធូរស្រាលភ្លាមៗ ជាពិសេសស្ត្រីមានផ្ទៃពោះ។
កាត់បន្ថយការឈឺសាច់ដុំ៖ បើអ្នកមានការឈឺសាច់ដុំ ឬឈឺដៃឈឺជើង ការទទួលទានខ្ញីជារៀងរាល់ថ្ងៃអាចមានឥទ្ធិពល កាត់បន្ថយលើបញ្ហាឈឺចាប់នេះបន្តិចម្តងៗ។
កាត់បន្ថយការឈឺចាប់ពេលមករដូវ៖ ខ្ញីជួយកាត់បន្ថយការឈឺចាប់ក្នុងពោះរបស់អ្នក ក្នុងកំឡុងពេលអ្នកមករដូវដោយអ្នកមិនចាំបាច់ប្រើថ្នាំបំបាត់ការឈីចាប់ឡើយ។
កាត់បន្ថយកូលេស្តេរ៉ុល៖ ការទទួលទានខ្ញីជារៀងរាល់ថ្ងៃរយៈពេលមួយខែអាចជួយកាត់បន្ថយកូលេស្តេរ៉ុល អាក្រក់ នៅក្នុងខ្លួនរបស់អ្នក និង បរិមាណ triglycerides ក្នុងឈាមត្រូវបានកាត់បន្ថយដោយសារធាតុដែលមាននៅក្នុងខ្ញី។
ជំរុញចលនាពោះវៀន៖ ការទទួលទានខ្ញីជារៀងរាល់ថ្ងៃ ផ្តល់ផលល្អច្រើនចំពោះចលនាពោះវៀនរបស់ អ្នក នៅពេលអ្នកឧស្សាហ៍ទល់លាមក។
បង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក៖ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៅក្នុងខ្ញីជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយការពារផលប៉ះពាល់ដោយជំងឺផ្តាសាយ ឬមេរោគ និង អាចជួយឱ្យអ្នកឆាប់ជាសះស្បើយពីជម្ងឺផ្សេងៗទៀត។
ទាំងអស់នេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលល្អសម្រាប់សុខភាពរាងកាយរបស់អ្នក ដូចនេះ អ្នកមិនគួរមើលរំលងគ្រឿងទេសមួយប្រភេទនេះឡើយ ដោយសារតែខ្ញីមានផ្ទុក gingerol, shogaol, zingiberene និងវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ ដូចនេះ ការទទួលទានខ្ញីជាប្រចាំ អាចជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អដែលអ្នកស្មានមិនដល់។
ប្រភព ៖ inspiredot.net.com