អ្នកទាំងអស់គ្នាអាចស្គាល់ និង ដឹងខ្លះៗហើយពីអត្ថប្រយោជន៍របស់ផ្លែ Passion ចំពោះសុខភាព ដោយសារតែផ្លែឈើនេះគឺពេញនិយមសម្រាប់មនុស្សគ្រប់វ័យតែម្តង។ ដូចនេះ មកដឹងខ្លះពីគុណសម្បត្តិ របស់ផ្លែប្រភេទនេះដែលអ្នកអាចនឹងមិនស្មានដល់ ៖
១. ជួយព្យាបាលជំងឺទឹកនោមផ្អែម
ផ្លែឈើនេះក៏សម្បូរទៅដោយសារធាតុ pectin ដែលជាប្រភេទជាតិសរសៃដែលធ្វើឲ្យអ្នកឆ្អែតដោយមិនបង្កើនការទទួលទានកាឡូរីរបស់អ្នក។ ម្យ៉ាងទៀត វាមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ដែលអាចបរិភោគបានដោយមិនប៉ះពាល់អ្វីឡើយ។
២. ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក
ផ្លែផាសិនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជាជម្ងឺមហារីកនៅក្នុងខ្លួនរបស់អ្នក។ បន្ថែមពីនេះ វាក៏មានផ្ទុកវីតាមីន A, flavonoids និងសមាសធាតុ phenolic ផ្សេងទៀត ដែលអាចជួយក្នុងការការពារជំងឺមហារីក និង ជួយសម្លាប់កោសិកាមហារីកពោះវៀនធំរបស់អ្នកផងដែរ។
៣. ជួយកែលម្អស្បែករបស់អ្នក
ដូចដែលអ្នកដឹងហើយថា ផ្លែឈើគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន A ដែលជាសារធាតុចិញ្ចឹមដែលមានប្រយោជន៍ជាពិសេសសម្រាប់ស្បែកមនុស្សស្រី។ ម្យ៉ាងទៀត សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតនៅក្នុងផ្លែឈើដូចជា វីតាមីន C, riboflavin និង carotene ក៏ជួយបង្កើនសុខភាពស្បែក ជាតិទឹក និងស្បែក និងពន្យារសញ្ញានៃភាពចាស់មុនអាយុដែលអ្នកស្មានមិនដល់។
៤. ជួយពង្រឹងឆ្អឹងរបស់អ្នក
ផ្លែផាសិនសម្បូរទៅដោយសារធាតុរ៉ែដូចជា ម៉ាញេស្យូម កាល់ស្យូម ជាតិដែក និងផូស្វ័រ ជាជម្រើសមួយ ដ៏ល្អមួយដើម្បីបំពេញបន្ថែមនូវឥទ្ធិពលនៃអាហារពង្រឹងឆ្អឹង និង អាចការពារជម្ងឺពុកឆ្អឹងនៅថ្ងៃអនាគតផងដែរ។
៥. ជួយឲ្យគេងលក់ស្រួល
ផ្លែឈើនេះមានផ្ទុកសារធាតុ Harman ដែលអាចមានលក្ខណៈសម្បត្តិ sedative ដែលបង្ហាញថាផ្លែឈើអាចជួយព្យាបាលការគេងមិនលក់ និង ជួយពង្រឹងឲ្យអ្នកគេងលក់ស្រួលនៅពេលយប់ដោយមិនដោយភ្ញាក់នៅពាក់កណ្តាលយប់។
៦. ជួយសម្រកទម្ងន់
ទឹកផ្លែឈើ Passion សម្រាប់ការសម្រកទម្ងន់គឺជារូបមន្តមួយដែលជោគជ័យ ព្រោះជាតិសរសៃនៅក្នុងផ្លែឈើអាចធ្វើឱ្យអ្នកឆ្អែតបានយូរ និង មិនងាយឃ្លានអាហារ។ លើសពីនេះ សារធាតុចិញ្ចឹមសំខាន់ៗ និងអេឡិចត្រូលីត ជួយរក្សាកម្រិតថាមពលរបស់អ្នកឱ្យកើនឡើងដោយមិនប៉ះពាល់ជាមួយនឹងផែនការរបបអាហាររបស់អ្នក។
ទាំងអស់នេះ សុទ្ធសឹងតែបង្ហាញពីអត្ថប្រយោជន៍សុខភាពរបស់ផ្លែឈើមួយប្រភេទ នេះអាចជួយដល់អ្នកជំងឺទឹកនោមផ្អែម មានផ្ទុកជាតិសរសៃអាហារច្រើន ដែលជួយឱ្យអ្នករក្សារាង ជួយឱ្យពោះវៀនមានសុខភាពល្អ និង ជួយគ្រប់គ្រងសម្ពាធឈាម ហើយសារធាតុប្រឆាំងអុកស៊ីតកម្មជួយដល់សុខភាពបេះដូងរបស់អ្នកផងដែរ។
ប្រភព ៖ stylecraze.com