ចង់បានស្បែកស្អាត smooth តែមិនមានពេលគ្រប់គ្រាន់ ទៅហាងកែសម្ផស្សមែនទេ? អញ្ចឹងកុំបារម្ភអី ព្រោះអាចមានវិធីធ្វើឱ្យស្បែកភ្លឺរលោងនៅផ្ទះ ហើយគ្រឿងផ្សំក៏ជារបស់ធម្មជាតិផងដែរ ដែលអាចជួយធ្វើឲ្យមុខរបស់អ្នកភ្លឺ រលោង និងមានប្រសិទ្ធភាពយ៉ាងមិនគួរឲ្យជឿ។
១. ទឹកដោះគោជូរ និងទឹកឃ្មុំ
យកទឹកដោះគោជូរស្រស់មួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ លាយគ្រឿងផ្សំឲ្យបានល្អ រួចលាបលើមុខ និងក រង់ចាំ 10 នាទី លាងជម្រះវាចេញជាមួយទឹកស្អាតជាការស្រេច។
២. ដំឡូង
យកដំឡូងមួយមកបកសំបកវាចេញ ហើយកិនដំឡូងរួចបន្ថែមទឹកបន្តិចទៅ ដាក់ក្នុងម៉ាស៊ីនក្រឡុក ហើយពេលវាលាយរួច បន្ថែមទឹកឃ្មុំចូល ហើយលាបលើស្បែករបស់អ្នក រួចលាងចេញដោយទឹកស្អាត ក្រោយពីទុក ១០ ទៅ ១៥ នាទីនៅលើមុខ។
៣. ទឹកផ្លែល្ហុង និងសំបកក្រូចខ្វិច
យកទឹកល្ហុងពីរស្លាបព្រាបាយ រួចបន្ថែមម្សៅសំបកក្រូច មួយស្លាបព្រាបាយចូល លាយឲ្យសព្វ ហើយលាបវាលើស្បែករបស់អ្នក ទុករយះពេល 20នាទី រួចលាងជម្រះវាចេញ។
៤. ត្រសក់ និងទឹកឃ្មុំ
យកត្រសក់មួយផ្លែហើយកិនវាឱ្យម៉ត់ បន្ថែមទឹកឃ្មុំបន្តិច ហើយលាបម៉ាសនេះលើមុខ និងករបស់អ្នក រួចលាងសម្អាតចេញ ដោយទឹកត្រជាក់ក្រោយរយៈពេល ១៥ នាទី។
គន្លឹះទាំងនេះគឺរហ័ស និងងាយស្រួលប្រើ ដែលអ្នកសាកល្បងគន្លឹះទាំងនេះ ដើម្បីបានមុខសស្អាត ទាំងដែលគ្រឿងផ្សំងាយៗ និងអាចធ្វើខ្លួនឯងបាននៅផ្ទះ។
ប្រភព៖ medylife