មូលហេតុដែលនាំឲ្យអ្នកវះកាត់កែសម្ផស្សធំៗមានគ្រោះថ្នាក់ដល់ជីវិត ដែលចែករំលែកដោយដុកទ័រឯកទេស

Beauty-&-Health-V2

តើមានមូលហេតុអីបានជា ធ្វើឲ្យអ្នកវះកាត់ដើមទ្រូង ឬវះកាត់ធំៗកែសម្ផស្សផ្សេងៗ ដែលអាចមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតបាន?

ថ្ងៃនេះ វេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេសវះកាត់កែសម្ផស្សនៅគ្លីនិក គ្រីស្តាល់ បានបញ្ជាក់ច្បាស់ៗ ពីចំណុចធំៗ ជាមួយ វចនា-Vachana ដូចខាងក្រោមនេះ។

១. អ្នកជំងឺដែលវះកាត់កែសម្ផស្សធំៗ ចាំបាច់ត្រូវទៅ Check សុខភាពជាមុនសិន ដូចជាសុខភាពបេះដូង សុខភាពសួត ពិនិត្យឈាម មេរោគផ្សេងៗ ក៏ដូចជាអ័រម៉ូន ជាពិសេសអ័រម៉ូនទីរ៉ូអ៉ីត ដែលទាក់ទងនៅពេលដែលប្រើប្រាស់ថ្នាំស្ពឹក ឬក៏ប្រើប្រាស់ថ្នាំសណ្តំ ដែលអាចធ្វើឲ្យអ្នកជំងឺគាំងបេះដូងភ្លាមៗ។

ដើម្បីឲ្យច្បាស់ថា អ្នកជំងឺគាត់អាចសមត្ថភាពក្នុងការទទួលប្រើប្រាស់ថ្នាំសណ្តំ ក្នុងកំឡុងពេលវះកាត់ ព្រោះអ្នកជំងឺអាចមានជំងឺប្រចាំកាយណាមួយ ដូចជាជំងឺបេះដូង ជំងឺផ្សេងៗទៀតដែលគាត់មិនដឹងខ្លួន ហើយគាត់អញ្ចើញទៅវះកាត់កែសម្ផស្ស ដែលអាចបណ្តាលឲ្យគាត់បាត់បងជីវិត ឬក៏មានបញ្ហា យថាហេតុណាមួយ ដែលធ្វើឲ្យគាត់មានប់ះពាល់ដល់សុខភាព។

២. អ្នកជំងឺអាចទទួលនូវប្រតិកម្មថ្នាំណាមួយ ដែលប្រើប្រាស់មុននឹងពេលវះកាត់

មុននឹងទទួលការវះកាត់ អ្នកជំងឺត្រូវបានធ្វើតេស្តថ្នាំជាមុនសិន មុនប្រើប្រាស់លើអ្នកជំងឺ ដើម្បីជៀសវាងនូវការប្រតិកម្មថ្នាំ។

៣. កំហុសរបស់ក្រុមគ្រូពេទ្យវះកាត់តែម្តង ដែលភាគច្រើនកើតឡើងនៅពេលដែលការវះកាត់ មិនបានធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ផ្ទាល់ តែធ្វើឡើងដោយជាងដែលទើបតែនឹងរៀនចេះប៉ុន្មានថ្ងៃ ឬក៏វគ្គខ្លីណាមួយ ដែលគាត់ហ៊ានក្នុងការធ្វើការវះកាត់ឲ្យអ្នកជំងឺ។ អ្នកត្រូវដឹងថានៅពេលដែលអ្នកចង់ទទួលការវះកាត់កែសម្ផស្សគឺមិនមែនទៅរកជាងទេ តែត្រូវទទួលសេវាកម្មពីក្រុមគ្រូពេទ្យឯកទេស ឬក៏ក្រុមគ្រូពេទ្យណាមួយដែលគាត់បានឆ្លងកាត់ការបណ្តុះបណ្តាលបានត្រឹមត្រូវ

ចឹងបើយើងវះកាត់ យើងទៅរកជាងចឹងគាត់អត់បានរៀនពី អាណាតូមី ទាក់ទងជាមួយនឹងសសៃឈាម សសៃប្រសាទ កន្លែងណាសំខាន់ កន្លែងណាមិនគួរកាត់ កន្លែងណាត្រូវកាត់ទាំងអស់ហ្នឹងបានទេ ចឹងហើយទើបក្នុងការវះកាត់ គាត់អាចនឹងធ្វើការខុសបច្ចេកទេសណាមួយ ដូចជាដាច់សសៃឈាម ហើយមិនមានសមត្ថភាពក្នុងការទប់ឈាមទាន់ ចឹងធ្វើឲ្យអ្នកជំងឺក្នុងពេលវះកាត់បាត់បង់ឈាមភ្លាមៗ អាចនឹងមានបញ្ហាដល់អាយុជីវិតផងដែរ។

៤. អ្នកជំងឺក្នុងការវះកាត់ធំៗ គឺត្រូវទទួលការវះកាត់ដោយប្រើថ្នាំសណ្តំ ដោយគ្រូពេទ្យឯកទេសដាក់ថ្នាំសណ្តំ បើសិនជាអ្នកទៅកន្លែងដែលមិនមែនជាកន្លែងដែលមិនមែនពេទ្យត្រឹមត្រូវ អ្នកដែលធ្វើការវះកាត់ជូនអ្នកគាត់អត់បានដាក់ថ្នាំសណ្តំ ដោយក្រុមគ្រូពេទ្យឯកទេសត្រឹមត្រូវទេ គាត់អាចនឹងប្រើថ្នាំស្ពឹក។ ឧទាហរណ៍ថា គាត់វះកាត់ដើមទ្រូង ហើយគ្រូពេទ្យប្រើប្រាស់ថ្នាំស្ពឹកហួសពីបរិមាណកំណត់នៃ ដូសនីមួយៗ ទៅតាមគីឡូរបស់អ្នកជំងឺ ធ្វើឲ្យអ្នកជំងឺមានការ toxic ថ្នាំ ឬក៏ overdose ពុលថ្នាំស្ពឹក ដែលធ្វើឲ្យអ្នកជំងឺគាំងបេះដូងភ្លាមៗផងដែរ។

ទាំងអស់នេះជាកត្តាធំៗចម្បង ដែលធ្វើឲ្យអ្នកជំអឺវះកាត់ធំៗមានបញ្ហារហូតដល់បាត់បង់ជីវិត ពេលដែលកំពុងតែវះកាត់ផ្ទាល់ ការឆ្លងរោគដោយសម្ភារៈប្រើប្រាស់វះកាត់ មិនត្រឹមត្រូវ អាចបណ្តាលឲ្យមានបញ្ហាខ្ទុះ នេះជាបញ្ហាដែលអាចនឹងកើតឡើង ប៉ុន្មានថ្ងៃក្រោយវះកាត់ មិនមែនធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិតភ្លាមៗនោះទេ។

ដូច្នេះដើម្បីជៀសផុសពីកត្តាខាងលើ អ្នកជំងឺមុននឹងសម្រេចចិត្តក្នុងការវះកាត់ អ្នកអាចសិក្សាលើក្លីនិចដែលយើងវះកាត់ ក្រុមគ្រូពេទ្យដែលយើងវះកាត់ ថាពួកគាត់គឺពិតជាក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតពិតឬអត់ ឯកទេសមែនឬទេ អ្នកត្រូវតែធ្វើការសិក្សាឲ្យច្បាស់ថា ពួកគាត់ពិតជាមានសមត្ថភាពវះកាត់ឲ្យអ្នកមានសុវត្ថិភាពដែរឬទេ ម្តងទៀត មុនការទទួលការវះកាត់ ត្រូវតែគិតឲ្យបានច្បាស់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង