ចង់បានរោមភ្នែកដុះក្រាសល្អ តាមវិធីងាយៗអាចធ្វើនៅផ្ទះបាន អានអត្ថបទនេះ

Beauty-&-Health-V2

តើ​អ្នក​ស្រមៃ​ចង់បាន​រោមភ្នែក​ក្រាស់ និង​វែង​មែន​ទេ? ហើយ​ចង់​ដឹង​ពី​វិធី​បណ្តុះ​រោមភ្នែកឲ្យ​លឿន​ដែរ​ទេ អ្នកណា​ ​ដែល​មិន​ចង់​បាន​រោមភ្នែក​ក្រាស់ស្អាត​?

ពិតណាស់ វាមានកត្តាជាច្រើនដូចជាអាយុ ហ្សែន និងលក្ខខណ្ឌវេជ្ជសាស្ត្រផ្សេងទៀត ដែលប៉ះពាល់ដល់ការលូតលាស់នៃរោមភ្នែក យើងមិនអាចកែប្រែឥទ្ធិពលរបស់វាបានទេ ប៉ុន្តែយើងប្រាកដជាអាច បង្កើនការលូតលាស់នៃរោមភ្នែក ដោយប្រើរបស់ធម្មជាតិខ្លះ ដែលអ្នកអាចរកបាននៅផ្ទះរបស់អ្នកផ្ទាល់ ហើយខាងក្រោមនេះ ​គឺជាវិធី​បណ្តុះ​រោមភ្នែក​ ឲ្យ​ដុះ​លឿន​ជាមួយវត្ថុធាតុ​ធម្មជាតិ ៖

១. castor oil

castor oil ដែលមនុស្សជាច្រើន មាននៅក្នុងផ្ទះបាយរបស់យើង មានឥទ្ធិពលដ៏អស្ចារ្យលើការលូតលាស់សក់ ដូច្នេះបើអ្នកលាប​វា​នៅ​លើ​រោមភ្នែក​របស់​អ្នក​ជា​រៀង​រាល់​ថ្ងៃ នោះ​រោមភ្នែករបស់អ្នកនឹង​ក្រាស់ ហើយរឹងមាំ ​ដោយ​មិន​ចាំបាច់ប្រើ​ម៉ាស្ការ៉ា។

២. សំបកក្រូចឆ្មាត្រាំក្នុងប្រេងអូលីវ

កាត់ក្រូចឆ្មាមួយផ្លែ ជាបំណែកតូចៗ ហើយត្រាំវាចូលទៅក្នុងប្រេងអូលីវ 1ភាគ4 នៃពែង រួចទុកវារយៈពេល 2ទៅ 3 ថ្ងៃ បន្ទាប់មកលាប​ប្រេង​នេះ ទៅលើរោមភ្នែក​មុនពេល​អ្នក​ចូល​គេង​ពេល​យប់ ហើយ​លាង​សម្អាត​វា​នៅពេល​ព្រឹក ដើម្បី​ឱ្យ​រោមភ្នែក​វែង និងង ​ជាង​មុន​។

៣. តែ​បៃតង

សារធាតុចិញ្ចឹមដែលមានសុខភាពល្អ និងជាតិកាហ្វេអ៊ីនដែលមាននៅក្នុងតែបៃតង ក៏មានឥទ្ធិពលដ៏អស្ចារ្យលើរោមភ្នែករបស់អ្នកផងដែរ។ អ្នក​អាច​លាប​កប្បាស​ក្នុង​តែ​បៃតង ហើយ​ដុស​លើ​រោមភ្នែក​របស់​អ្នក ដើម្បី​ជំរុញ​ការលូតលាស់​របស់វា ដែលនេះគឺជាវិធីធម្មជាតិ និងមានសុខភាពល្អ សម្រាប់ធ្វើឲ្យរោមភ្នែកវែងជាងមុន។

៤. ប្រទាល​កន្ទុយក្រពើ

ជែល Aloe Vera ពិតជាមានប្រយោជន៍ខ្លាំង សម្រាប់រឿងជាច្រើន រួមទាំងរោមភ្នែកវែងផងដែរ។ យកជែល Aloe Vera ឬប្រទាលកន្ទុយក្រពើនេះ លាបរោមភ្នែករបស់អ្នកដោយប្រើម៉ាស្ការ៉ានៅពេលយប់។ វា​នឹង​ផ្តល់​ឱ្យ​រោមភ្នែក​របស់​អ្នក ​មើលទៅ​ក្រាស់​ខ្លាំង ព្រោះ​សារធាតុចិញ្ចឹម​នៅក្នុង​ប្រទាល​កន្ទុយក្រពើ ​នឹង​ជួយ​ជំរុញ​ឱ្យ​រោមភ្នែក​របស់​អ្នក​កាន់តែ​ក្រាស់​។

គន្លឹះទាំងនេះគឺសាមញ្ញ និងរហ័សក្នុងការប្រើប្រាស់ ហើយក៏សង្ឃឹមថា វិធីខាងលើ នឹងជួលកំចាត់រាល់កង្វល់របស់អ្នក លើវិធីបណ្តុះរោមភ្នែកបានលឿន។

ប្រភព៖ medylife

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង