ការពិនិត្យរោគស្ត្រីគឺជារឿងចាំបាច់ណាស់សម្រាប់បង្ការជម្ងឺផ្សេងៗដែលអាចកើតមាន ដូចនេះថ្ងៃនេះវេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេស សម្ភព និងរោគស្ត្រីនៅមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងលម្អិតពីការពិនិត្យសុខភាពស្ត្រីគួរត្រូវធ្វើឡើងនៅពេលណា? ដោយបែបបទបែបណាទើបប្រសើរ?
វេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេស សម្ភព និងរោគស្ត្រី បានបកស្រាយថា ការពិនិត្យគួរតែធ្វើអោយបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីធានាពីភាពប្រក្រតីនៃសុខភាព ឬ លឿនជាងនេះក្នុងករណីរកឃើញថាមានបញ្ហាណាមួយ។
បែបបទបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ៖
ទី១ ចាប់ផ្តើមពីការសាកសួរប្រវត្តិពីមុន និង ស្ថានភាពសុខភាពរបស់អ្នកជម្ងឺនៅពេលបច្ចុប្បន្ន។
ទី២ ពិនិត្យសរីរាង្គស្ត្រីខាងក្រៅ ស្ថានភាពទ្វារមាស និង មាត់ស្បូនជាចាំបាច់
ទី៣ ពិនិត្យកោសិកាមាត់ស្បូន(ករណីលទ្ធផលធម្មតា ស្ត្រីអាចចាក់វ៉ាក់សាំងបាន)
ទី៤ អេកូសាស្ត្រពិនិត្យសរីរាង្គខាងក្នុងរបស់ស្ត្រី(ស្បូន ក្រពេញបញ្ចេញមេជីវិត…) និង ស្ថានភាពជុំវិញអាងត្រគៀក។
ករណី> ៣៥ឆ្នាំ៖
គួរបន្ថែម តេស្តរកមេរោគHPV (រយៈពេលវែងនៃការមានដៃគូបង្កើនអត្រាឆ្លងកាន់តែខ្ពស់)។
ការពិនិត្យអេកូសាស្ត្រផ្នែកសុដន់ (ធ្វើលឿនជាងនេះករណីមានសញ្ញាសង្ស័យ ឬ មានអត្រាប្រឈម)។
២. ហេតុអ្វីបច្ចុប្បន្នគេជ្រើសរើសយកការពិនិត្យអេកូសាស្ត្រតាមទ្វារមាសមកពិនិត្យសុខភាពស្ត្រី?
ផ្តល់ប្រសិទ្ធភាពខ្ពស់៖
សុងប៉ះផ្ទាល់នឹងសរីរាង្គរបស់ស្ត្រី មិនមានរបាំងបន្ថែមដូចអេកូសាស្ត្រតាមលើពោះ ( រាប់ពីសុងអេកូសាស្ត្រ៖ ស្បែកពោះ ខ្លាញ់ក្រោមស្បែក ប្លោកនោម )។
ពិនិត្យបានទាំងដុំសាច់ និង គីសដែលមានទំហំតូចៗ។
អាចប្រើសម្រាប់វាយតម្លៃសមត្ថភាពបង្កកំណើតរបស់ស្ត្រី( ពិនិត្យទាំងគុណភាព និង ចំនួនមេជីវិត)។
មានសុវត្ថិភាព និង មិនមានការឈឺចាប់ ៖ សុងមានទំហំតូច និង ត្រូវបានការពារពីក្រៅដោយស្រោមអនាម័យគ្រប់ពេលពិនិត្យ។