មនុស្សគ្រប់វ័យ អាចប្រឈមនឹងបញ្ហា នៃការមានមុនក្បាលខ្មៅ នៅលើស្បែករបស់ពួកគេ។ ប៉ុន្តែមុនក្បាលខ្មៅដែលរំខានយើងខ្លាំងបំផុត គឺនៅពេលយើងនៅក្នុងវ័យជំទង់ ហើយនេះជាបញ្ហាទូទៅមួយ សម្រាប់មនុស្សយើងភាគច្រើន ជាពិសេសមនុស្សស្រីដែលមានអាយុនៅក្នុងវ័យក្មេង។
ហើយមុនទាំងនេះ ជាធម្មតាត្រូវបានគេរកឃើញថា កើតមាននៅលើមុខរបស់យើង ជាពិសេសនៅលើច្រមុះ ប៉ុន្តែពួកវាក៏មានដុះនៅលើខ្នង ទ្រូង ក ស្មា ដៃ និងកែងដៃផងដែរ។ ហើយខាងក្រោមនេះគឺជាវិធីងាយៗ ក្នុងការកម្ចាត់មុនក្បាលខ្មៅ ត្រឹមតែរយៈពេល 10នាទី ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំ ជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពបំផុត សម្រាប់បំបាត់មុនក្បាលខ្មៅ។ ដែលអ្នកគ្រាន់តែលាបទឹកឃ្មុំ លើតំបន់ដែលមានបញ្ហា រង់ចាំ 15 នាទី រួចលាងសម្អាតវាចេញដោយទឹកក្តៅឧណ្ហៗ ជាការស្រេច។
២. តែបៃតង
យកស្លឹកតែបៃតងស្ងួតមួយស្លាបព្រាកាហ្វេ មកលាយជាមួយទឹកល្មមធ្វើជាម្សៅ ហើយដុសខាត់លើតំបន់ដែលមានបញ្ហា ដោយបន្តដុសខាត់ពីរបីនាទី រួចលាងសម្អាតវាចេញ ដោយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣. ទឹកដោះគោជូរ និងទឹកឃ្មុំ
លាយទឹកដោះគោជូរពីរស្លាបព្រា និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ លាយគ្រឿងផ្សំឲ្យចូលគ្នាបានសព្វល្អ ហើយលាបលើកន្លែងដែលមានបញ្ហា រួចលាងសម្អាតវាចេញ ដោយប្រើទឹកក្ដៅឧណ្ហៗបន្ទាប់ពី ១៥ នាទីក្រោយ។
៤. ប្រទាលកន្ទុយក្រពើ
លាបជែល ប្រទាលកន្ទុយក្រពើ ឬ aloe vera ស្រស់ទៅកន្លែងដែលមានបញ្ហា ទុកវាចោល ១០ នាទី រួចលាងសម្អាតនឹងទឹកធម្មតា។
វិធីទាំងអស់ខាងលើ សុទ្ធសឹងតែជាវិធីធម្មជាតិដ៏មានប្រសិទ្ធិភាព ជាមួយនឹងគ្រឿងផ្សំដែលយើងអាចរកបានយ៉ាងងាយ នៅផ្ទះ។
ប្រភព៖ medylife