ពិតណាស់ ធ្វើជាឪពុកម្តាយមិនមែនជាការងាយស្រួលនោះទេ ព្រោះអ្នកត្រូវមើលថែកូនៗរបស់អ្នកមិនត្រឹមតែសុខភាពរាងកាយប៉ុណ្ណោះទេ តែក៏សុខភាពផ្លូវចិត្តដូចគ្នា។
ហើយក្នុងនោះយុវវ័យភាគច្រើន មិនដែលបើកចំហរផ្លូវចិត្តរបស់ពួកគេជាមួយឪពុកម្តាយនោះទេ ខណៈដែលមានភាគតិចប៉ុណ្ណោះដែលបើកចំហរនិយាយពីសុខភាពផ្លូវចិត្តនេះជាមួយគ្រួសារ ប្រសិនបើពួកគេមានអារម្មណ៍ស្និទ្ធស្នាលជាមួយឪពុកម្តាយ។
ហេតុដូច្នេះហើយប្រសិនបើអ្នក សង្កេតឃើញកូនៗរបស់អ្នកចាប់ផ្តើមប្លែក លែងសូវនិយាយស្តី ចូលចិត្តនៅម្នាក់ឯង បាត់បង់ចំណូលចិត្ត មានបញ្ហារឿងគេងនោះ នេះគឺជាសញ្ញានៃជំងឺបាក់ទឹកចិត្តហើយ។ ដូចនេះក្នុងនាមជាឪពុកម្តាយ អ្នកគួរតែ ៖
១. មានភាពអត់ធ្មត់
ជំហានសំខាន់បំផុត ដែលត្រូវអនុវត្តនៅពេលពិភាក្សាអំពីជំងឺធ្លាក់ទឹកចិត្ត ជាមួយកូនៗក្នុងវ័យជំទង់ គឺត្រូវអត់ធ្មត់ជាមួយពួកគេ។ កុំខឹង ឬតូចចិត្ត ព្រោះនេះអាចរុញច្រានកូនរបស់អ្នកឲ្យឆ្ងាយ និងធ្វើឱ្យពួកគេមិនចង់បើកចំហរចំពោះអ្នក។ ផ្ទុយទៅវិញ ចូរអត់ធ្មត់ និងយោគយល់ ហើយអនុញ្ញាតឱ្យពួកគេមករកអ្នក នៅពេលពួកគេត្រៀមខ្លួនជាស្រេច។
២. ស្តាប់ពួកគេ
ក្មេងជំទង់ជាធម្មតាមិនចូលចិត្ត ការប្រឈមមុខដាក់គ្នា ឬត្រូវបានសួរសំណួរផ្ទាល់ខ្លួនច្រើនពេលនោះទេ ជំនួសឲ្យការចូលទៅជិតពួកគេ ជាមួយនឹងសំណួរជាច្រើន ចូរអង្គុយស្តាប់ រង់ចាំគេមករកអ្នក ហើយពេលដែលគេធ្វើនោះ ចូរស្ដាប់ដោយស្ងៀមស្ងាត់។ វិធីសាស្រ្តនេះ ធ្វើឲ្យកុមារមានអារម្មណ៍ថាមិនមានសម្ពាធ ហើយអាចបង្កើតបរិយាកាស ដែលពួកគេមានអារម្មណ៍ស្រួល ក្នុងការបើកទ្វារទទួលឪពុកម្តាយរបស់ពួកគេ។
៣. បណ្តោយឲ្យពួកគេដោះស្រាយដោយខ្លួនឯង
ក្នុងនាមជាឪពុកម្តាយ អ្នកប្រហែលជាចង់ដោះស្រាយបញ្ហា របស់កូនៗរបស់អ្នកដោយខ្លួនឯង។ ពេលខ្លះ អ្នកថែមទាំងអាចបន្ទាបបន្ថោកអារម្មណ៍ របស់គេទៀតផង។ ជំនួសឱ្យការស្តីបន្ទោសបន្ទាបអារម្មណ៍របស់ពួកគេ ចូរផ្តល់អទិភាពឲ្យពួកគេ ផ្តល់ឱ្យពួកគេនូវពាក្យលើកទឹកចិត្ត។ ប្រសិនបើពួកគេកំពុងប្រាប់អ្នក អំពីអ្វីមួយដែលធ្វើឱ្យពួកគេពិបាកចិត្ត ចូរអាណិត និងប្រាប់ពួកគេថាអ្នកយល់ ហើយបណ្តោយឲ្យពួកគេដោះស្រាយដោយខ្លួនឯង។
៤. គាំទ្រកូន
វិធីដ៏ល្អ ដើម្បីបង្ហាញការគាំទ្រគឺ ដាក់ខ្លួនអ្នកនៅក្នុងស្បែកជើងរបស់ក្មេងជំទង់របស់អ្នក មានន័យថាដាក់អារម្មណ៍របបស់អ្នកចូលទៅក្នុងអារម្មណ៍របស់ពួកគេ បង្ហាញការយោគយល់ ការអាណិតអាសូរ និងការយល់ចិត្ត។
៥. ជំរុញឲ្យពួកគេទៅរកការព្យាបាល
ការព្យាបាល ច្រើនតែត្រូវបានគេមាក់ងាយ សូម្បីតែនៅពេលដែលក្មេងជំទង់ត្រូវបានចូលរួម។ ប្រសិនបើអ្នកចង់ឲ្យកូនៗរបស់អ្នក ស្វែងរកការព្យាបាលតាមទម្រង់នៃការព្យាបាល វាជាការល្អបំផុតក្នុងការអត់ធ្មត់ នៅពេលបង្កើតគំនិត ឲ្យក្មេងៗចង់ទៅស្វែងរកការព្យាបាល។
លើសពីនេះ ការព្យាបាលនិងការណែនាំ គឺអាស្រ័យលើរោគសញ្ញាជាក់លាក់របស់ពួកគេ និងជំងឺធ្លាក់ទឹកចិត្ត ដែលភាគច្រើនគឺជាការព្យាបាល គឺផ្អែកទៅលើការពិភាក្សា។
ប្រភព៖ webmd