ការមានស្ថានភាពសុខភាពផ្លូវចិត្ត អាចធ្វើឱ្យមានការតស៊ូក្នុងស្ថានភាពផ្សេងៗដូចជាការងារ បន្តទៅសាលារៀន កាលវិភាគផ្សេងៗ រួមដល់ទំនាក់ទំនងស្នេហា ទំនាក់ទំនងសង្គម ការរក្សាអនាម័យ និងអ្វីៗជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្យាបាលទាន់ពេលវេលា និងជាប់លាប់ ជាញឹកញាប់ការរួមបញ្ចូលគ្នានៃការប្រើប្រាស់ថ្នាំ និងការព្យាបាលចិត្តសាស្ត្រ វាគឺអាចធ្វើទៅបានដើម្បីគ្រប់គ្រងលក្ខខណ្ឌទាំងនេះ យកឈ្នះលើបញ្ហាប្រឈម និងដឹកនាំជីវិតប្រកបដោយ ផលិតភាពប្រកបដោយអត្ថន័យ។
ហើយសព្វថ្ងៃនេះ មានឧបករណ៍ថ្មីក្នុងការព្យាបាលផ្អែកលើភស្តុតាង និងប្រព័ន្ធគាំទ្រសង្គម ដែលជួយមនុស្សឲ្យមានអារម្មណ៍ធូរស្រាល និងបន្តគោលដៅរបស់ពួកគេ។ គន្លឹះ និងយុទ្ធសាស្ត្រទាំងនេះមួយចំនួនរួមមាន ៖
១. ប្រកាន់ខ្ជាប់នូវផែនការសម្រាប់ព្យាបាល
ទោះបីជាអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ កុំឈប់ទៅព្យាបាល ឬប្រើថ្នាំ ដោយគ្មានការណែនាំពីគ្រូពេទ្យ ធ្វើការជាមួយវេជ្ជបណ្ឌិត ដើម្បីកែតម្រូវកម្រិតថ្នាំ ដោយសុវត្ថិភាព ប្រសិនបើចាំបាច់ ដើម្បីបន្តផែនការព្យាបាល។
២. រៀនស្វែងយល់អំពីស្ថានភាពរបស់ខ្លួន និងអ្នកជុំវិញខ្លួន
ការទទួលបានការអប់រំ អាចជួយអ្នកឱ្យប្រកាន់ខ្ជាប់នូវផែនការព្យាបាលរបស់អ្នក។ ការអប់រំក៏អាចជួយមនុស្សជាទីស្រឡាញ់របស់អ្នក ឱ្យកាន់តែមានការជួយជ្រោមជ្រែងនិងចិត្តមេត្តាផងដែរ។
៣. អនុវត្តការថែទាំខ្លួនឯងបានល្អ
គ្រប់គ្រងភាពតានតឹង ជាមួយនឹងសកម្មភាពដូចជា ការធ្វើសមាធិ ឬញ៉ាំអាហារដែលមានសុខភាពល្អ និងហាត់ប្រាណ ក៏ដូចជាគេងឱ្យបានគ្រប់គ្រាន់។
៤. ទាក់ទងគ្រួសារ និងមិត្តភក្តិ
ការរក្សាទំនាក់ទំនងជាមួយអ្នកដទៃគឺសំខាន់ ក្នុងពេលមានវិបត្តិ ឬមានបញ្ហាលំបាក សូមទាក់ទងទៅពួកគេសម្រាប់ការគាំទ្រ និងជំនួយ។
៥. គេងឱ្យបានគ្រប់គ្រាន់
ការគេងលក់ស្កប់ស្កល់ ជួយបង្កើនសមត្ថភាពខួរក្បាល អារម្មណ៍ និងសុខភាពទូទៅ។ ការគេងមិនគ្រប់គ្រាន់ជាប់លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត។
សូមមើលថែមសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបាន ព្រោះមិនមែនែតែសុខភាពរាងកាយទេដែលសំខាន់ សុខភាពផ្លូវចិត្តក៏សំខាន់ដូចគ្នា។
ប្រភព៖ samhsa