តាមពិតទៅ ខ្ទឹមក្រហមគ្រាន់តែជាគ្រឿងទេសបន្ថែមសម្រាប់មុខម្ហូបមួយចំនួនប៉ុណ្ណោះ ប៉ុន្តែពួកវាសំបូរទៅដោយវីតាមីន A, B6, C សារធាតុរ៉ែដូចជាប៉ូតាស្យូម និងម៉ង់ហ្គាណែសជាដើម។ ដូចនេះ ចង់ដឹងថាវាមានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព ខាងក្រោមនេះនឹងរៀបរាប់បន្ថែមទៀត៖
១. កាត់បន្ថយហានិភ័យនៃជំងឺមហារីកការសិក្សាមួយបានរកឃើញថាសារធាតុចម្រាញ់ពី ethyl acetate ដែលមាននៅក្នុងខ្ទឹមបារាំង អាចជួយពន្យឺតការលូតលាស់នៃកោសិកាមហារីកបាន។ មិនតែប៉ុណ្ណោះ តាមការសិក្សាជាច្រើនផ្សេងទៀត ក៏បាននិយាយអំពីឥទ្ធិពលរបស់ខ្ទឹមក្រហមក្នុងការប្រឆាំងនឹងជំងឺមហារីក ដែលអាចត្រូវបានគេប្រើប្រាស់ជាច្រើន និងបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីការពារហានិភ័យនៃជំងឺមហារីក។
២.ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង
ខ្ទឹមបារាំង ជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែលវាមានប្រសិទ្ធភាពសម្រាប់សុខភាពបេះដូង រារាំងការផលិតអង់ស៊ីមជាក់លាក់មួយ ហើយជួយបង្កើតកូលេស្តេរ៉ុលផងដែរ។ មួយវិញទៀតលក្ខណៈសម្បត្តិនៃគ្រឿងទេសមួយនេះ ជួយពង្រីកសរសៃឈាម និងធ្វើអោយឈាមរត់បានកាន់តែប្រសើរ។
៣. ជំនួយការបន្សាបជាតិពុល
ទឹកខ្ទឹមក្រហម ជួយជំរុញចរន្តឈាម ពួកវាដើរតួយ៉ាងសំខាន់ក្នុងការដកជាតិពុលចេញពីចរន្តឈាម ដោយហេតុនេះជួយបន្សាបជាតិពុលបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ខ្ទឹមក្រហម ក៏ជួយជំរុញអង់ស៊ីមរំលាយអាហារដែលជួយដល់ការរំលាយអាហារ ដូច្នេះហើយគឺជាធាតុផ្សំដ៏សំខាន់សម្រាប់ការបន្សាបជាតិពុលពីថ្លើម។ បន្ថែមពីនេះ វាក៏សម្បូរទៅដោយសារធាតុស្ពាន់ធ័រសរីរាង្គ ដែលជាសមាសធាតុមួយទៀតដែលថ្លើមត្រូវការ ដើម្បីអនុវត្តការបន្សាបជាតិពុលដំណាក់កាលទី 2 ផងដែរ។
៤. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម
ការទទួលទានខ្ទឹមបារាំង ឬខ្ទឹមក្រហមក្នុងបរិមាណច្រើនអាចបន្ថយកម្រិតជាតិស្ករចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ព្រោះពួកគេត្រូវបានគេរកឃើញថាទប់ស្កាត់ការបំបែកអាំងស៊ុយលីនក្នុងថ្លើម។ ម្យ៉ាងទៀត វាមិនត្រឹមតែបង្កើនបរិមាណអាំងស៊ុយលីនក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមថែមទៀតផង។
៥. ជួយដល់សុខភាពខួរក្បាល
ខ្ទឹមក្រហមមានសមាសធាតុមួយទៀតហៅថា pyrithione ដែលត្រូវបានគេរកឃើញថាអាចប្រឆាំងនឹងការរលាកខួរក្បាល និងធ្វើអោយប្រសើរឡើងនូវសកម្មភាពសរសៃប្រសាទ។ លើសពីនេះវត្តមាននៃ folate អាចធ្វើ សុខភាពខួរក្បាលរបស់អ្នកកាន់តែប្រសើរជាងមុន ព្រោះ វាគឺជាវីតាមីន B មួយក្នុងចំណោមវីតាមីន B ទាំងប្រាំបី ហើយវាធ្វើអោយប្រសើរឡើងនូវមុខងារខួរក្បាល ដោយរួមចំណែកដល់សុខភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នកជាដើម។
បើនិយាយឲ្យខ្លីមកវិញ ខ្ទឹមក្រហមជួយដល់សុខភាពរបស់អ្នកបានយ៉ាងច្រើន ក្រៅពីជួយពង្រឹងសុខភាពខួរក្បាល វាក៏មានផ្ទុកនូវសារធាតុប្រឆាំងមេរោគដែលអាចជួយការពារការឆ្លងមេរោគ ព្រមទាំងជួយកែលម្អជំងឺទឹកនោមផ្អែម និងសុខភាពបេះដូងរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
ប្រភព៖ Crazestyles.com