ញ័រទ្រូង ថប់ដកដង្ហើម តែពេលទៅពិនិត្យសុខភាពទូទៅ មិនមានឈឺអ្វីទាំងអស់? អានអត្ថបទនេះ

Beauty-&-Health-V2

ជាទូទៅនៅពេលដែលយើងមានបញ្ហាខាងផ្នែករាងកាយ ហើយទៅពិនិត្យបែជាគ្មានរោគសញ្ញា នោះគ្រប់គ្នាប្រាកដជាមានចម្ងល់កាន់តែខ្លាំង តែពេលនេះអ្នកមិនចាំបាច់ឆ្ងល់ទៀតទេ ព្រោះ វេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេសផ្នែកវិកលវិទ្យា បានបកស្រាយលម្អិតទៅលើបញ្ហានេះដូចខាងក្រោម ៖

ជាធម្មតាប្រជាជនខ្មែរ នៅពេលដែលស្តែងចេញសញ្ញាដែលរំខានដូចជា ញ័រដើមទ្រូង ថប់ពិបាកដកដង្ហើម ឬក៏រោគសញ្ញានៃរាង្គកាយក្រពះពោះវៀន ឧស្សាហ៍ខ្យល់ចាប់ កោសខ្យល់ អ្វីដែលគាត់គិតដំបូងគេគឺទៅលើសុខភាពរាងកាយ គាត់តែងតែគិតថា តិចគាត់មានជំងឺបេះដូង តិចគាត់មានជំងឺក្រពះពោះវៀន តិចគាត់មានជំងឺសួតណាមួយដែលមិនបានដឹង ឬក៏ទៅធ្វើតេស្តឈាម ខ្លាចក្រែងមានអ្វីមិនប្រក្រតីនៅក្នុងឈាមរបស់គាត់។

ប៉ុន្តែនៅពេលដែលគាត់រកមិនឃើញជំងឺខាងផ្នែកផ្លូវកាយ គាត់មិនបានគិតថា តិចគាត់មានបញ្ហាខាងខុសភាពផ្លូវចិត្ត ឬក៏ជំងឺផ្លូវចិត្តណាមួយដែលកាត់មិនបានដឹង ព្រោះជំងឺផ្លូវចិត្តផ្សាភ្ជាប់យ៉ាងជិតដិតជាមួយនឹងរាងកាយ យើងមិនទាត់ចោលថាគាត់មិនមានជំងឺខាងរាយកាយទេ ប៉ុន្តែប្រសិនបើគាត់មើលជំងឺខាងផ្នែករាយកាយហើយ មិនមានរោគវិនិឆ្ឆ័យអី គួរគិតទៅដល់ខុសភាពផ្លូវចិត្ត។

ព្រោះជំងឺផ្លូវចិត្តមួយចំនួនធំ គឺស្តែងចេញតាមរោគសញ្ញារាងកាយ ដូចជាញ័រដើមទ្រូង ថប់ បែកញើសស្អិត មានអារម្មណ័ថាមិនស្រួលនៅក្នុងខ្លួន ឧស្សាហ៍កោសខ្យល់ ឧស្សាហ៍វិលមុខរកមូលហេតុអត់ឃើញ ចឹងបើអ្នកជំងឺមានអាការៈទាំងអស់នោះ គាត់គួរតែមកជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្លូវចិត្ត ហើយការមកជួយពិគ្រោះនេះ មិនមែនមានន័យថាអ្នកមានជំងឺផ្លូវចិត្ត ហើយត្រូវតែទទួលថ្នាំទៅព្យាបាលទេ អាចគ្រាន់តែ Check up សុខភាពផ្លូវចិត្តបស់គាត់ ឬក៏គាត់មានវិប័ត្តណាមួយ ដែលគាត់ដោះស្រាយមិនចេញ គាត់ចេញប្រតិកម្មនៃផ្លូវចិត្ត ក៏អាចមានសញ្ញាដែលបានរៀបរាប់ដែរ ដូច្នេះសូមលើកទឹកចិត្តឲ្យគ្រប់គ្នា អាចគិតទៅដល់បញ្ហាសុខភាពផ្លូវចិត្ត។

ហើយកត្តារារាំងពួកគាត់មិនឲ្យសេវាសុខភាពផ្លូវចិត្តនោះ អាចចែកចេញជា 2 ៖

_ទីមួយ ៖ គាត់ខ្លួនគាត់គិតថា កាត់មករកគ្រូពេទ្យផ្លូវចិត្ត តិចគាត់នឹងបាត់បង់ស្មារតី វង្វេងវង្វាន់ ឬបាត់បង់សតិក្នុងការគ្រប់គ្រងខ្លួនឯង ឬក៏អាចនិយាយបានថា អ្នកជំងឺឆ្កួត

_ទីពីរ ៖ ត្រូវបានសង្គម មិត្តភ័ក្តដែលស្កាល់គាត់ហ្នឹង បើបានដឹងថាគាត់មកជួបគ្រូពេទ្យផ្លូវចិត្ត គឺមានន័យថាគាត់មានបញ្ហាអីមួយហើយ ដែលមិនធម្មតា ធៀបជាមួយអ្នកដទៃ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង