ទាក់ទងជាមួយនឹងបញ្ហានៃការតាមដានសុខភាពផ្ទៃពោះឲ្យបានត្រឹមត្រូវតាមបច្ចេកទេសវេជញជសាស្ត្រ វេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅ Mémoire Polyclinic and Maternity នឹងបកស្រាយលម្អិតឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ ៖
- តើពេលណាដែលល្អបំផុត សម្រាប់ការមកមន្ទីរពេទ្យ?
- នៅពេលបាត់រដូវ១ខែដំបូងភ្លាម។ ដើម្បីបញ្ជាក់ថាស្ត្រីគ្រាន់តែរាំងរដូវចោល រឺ ពិតជាមានផ្ទៃពោះមែន។
- ករណីពិតជាមានផ្ទៃពោះ(បញ្ជាក់តាមរយៈតេស្តទឹកនោម រឺ ការពិនិត្យឈាម)បូករួមនឹងការពិនិត្យអេកូសាស្ត្រ។
- ហេតុអ្វីមិនគួររង់ចាំ ទោះគ្មានសញ្ញាអ្វីខុសប្រក្រតី?
ការពិនិត្យអេកូសាស្ត្រជារឿងចាំបាច់៖
ដើម្បីបញ្ជាក់ទីតាំង និង អាយុប្រហាក់ប្រហែលរបស់គភ៍ងាយស្រួលក្នុងការណាត់ជួបតាមដានបន្ត។
ស្វែងរកករណីគភ៍មិនប្រក្រតី៖ កូនក្រៅស្បូន កូនពង កូនដាំលើស្នាមថ្នេរវះចាស់ កូនគំរាមរលូត របើកសុក…(ការអូសបន្លាយពេលវេលា អាចនាំអោយគ្រោះថ្នាក់ដល់សុខភាព)។
ដើម្បីទទួលថ្នាំដែលចាំបាច់បានទាន់ពេល(លើសពីសារជាតិដែក)៖ ករណីធ្លាប់មានរលូតញឹកញាប់ រឺ ម្តាយមានបញ្ហាសុខភាពប្រចាំកាយស្រាប់។
- តើការពិនិត្យផ្ទៃពោះ និង អេកូសាស្ត្រចាំបាច់ត្រូវធ្វើរៀងរាល់ខែទេ?
ចាំបាច់ណាស់៖ ព្រោះការប្រែប្រួលរាង្គកាយរបស់ម្តាយ និង ការវិវត្តរបស់គភ៍មានលក្ខណៈផ្សេងៗគ្នាពីខែទៅ១ខែ
ឆាប់ស្វែងរកដំណោះស្រាយ ករណីមានសភាពមិនប្រក្រតី(ពិសេសេក្នុងត្រីមាសទី ៣) ៖ ផលវិបាកខ្លះអាចធ្ងន់ធ្ងរ តំរូវអោយទទួលការព្យាបាលពីគ្រូពេទ្យច្រើនឯកទេសក្នុងពេលតែមួយ។