ការតាមដានសុខភាពផ្ទៃពោះ ដែលត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ ទី2

Beauty-&-Health-V2

ទាក់ទងនឹងបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ វេជ្ជ. ទឹង សុគន្ធមាលា ឯកទេសសម្ភព និង រោគស្រី្ត នៅ Mémoire Polyclinic and Maternity នឹងធ្វើការបង្ហាញតាមខាងក្រោមនេះ ៖

This image has an empty alt attribute; its file name is IMAGE-2023-11-13-135301-1024x682.jpg

ការតាមដានសុខភាពផ្ទៃពោះ ដែលត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រ ទី2

តើអ្វីខ្លះដែលចាំបាច់លើសការពិនិត្យផ្ទៃពោះ និង អេកូសាស្ត្រចាំបាច់ត្រូវធ្វើរៀងរាល់ខែ?

ទោះបីសុខភាពមាតា និង ទារកវិវត្តទៅប្រក្រតី

ការពិនិត្យឈាមជារឿងចាំបាច់ ៖

លើកទី១(ធ្វើនៅចុងត្រីមាសទី១/ដើមត្រីមាសទី២ )៖ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពម្តាយ និង ស្រាវជ្រាវរកជំងឺមួយចំនួន(ដូចជា ថ្លើម អេដស៍ ស្វាយ​….) និង ពិនិត្យរកអត្រាប្រឈមនៃជម្ងឺខ្សោយប្រាជ្ញាពីកំណើត ( Maternal Serum Screening / NIPT Test )។

លើកទី២(នៅចុងត្រីមាសទី២/ដើមត្រីមាសទី៣)៖ តាមដានស្ថានភាពបន្ត ដូចជាបញ្ហាកង្វះគ្រាប់ឈាមក្រហម ទឹកនោមផ្អែម មុខងារថ្លើម/តំរងនោម ពិនិត្យទឹកនោម ។

ពិនិត្យចុងក្រោយពេលគ្រប់ខែ៖ ផ្ទៀងផ្ទាត់សុខភាពមាតាដើម្បីបង្កើនសុវត្ថិភាពក្នុងពេលសម្រាល(​ពិនិត្យគ្រាប់ឈាម/ក្រុមឈាម ជាតិស្ករ វិបត្តិឈាមកក ​ពិនិត្យទឹកនោម )។

ការពិនិត្យអេកូបេះដូង សិក្សាចង្វាក់បេះដូងម្តាយ និង ពិនិត្យសុខភាពមុនសម្រាល៖ ពិនិត្យសុខភាពទូទៅរបស់មាតាឡើងវិញ ដើម្បីវាយតម្លៃថាមានហានិភ័យសម្រាប់ការសម្រាលធម្មជាតិដែររឺទេ។

ការតាមដានចង្វាក់បេះដូងទារកដោយម៉ាស៊ីនអេឡិចត្រនិក៖ ធ្វើនៅពេលគ្រប់ខែ រយៈពេល២០-៣០នាទីដើម្បីធានានូវការបំរះ និង សុខភាពធម្មតារបស់ទារក។ 

Cropped shot of a doctor doing a checkup on a pregnant woman with a stethoscope

ករណីរកឃើញភាពមិនប្រក្រតីណាមួយ ៖

ពិនិត្យឈាមបន្ថែម៖ ដូចជាធ្វើតេស្តរកជម្ងឺទឹកនោមផ្អែមដោយការហូបស្ករ(OGTT), បណ្តុះមេរោគក្នុងឈាម រឺ ទឹកនោម….។

ពិនិត្យអមគ្លីនិកផ្សេងទៀត៖ ការពិនិត្យអេកូសាស្ត្រតាមទ្វារមាស និង ការពិនិត្យMRI  ការពិនិត្យស ក្នុងទ្វារមាស….។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង