មូលហេតុ និងបញ្ហាប្រឈម ចំពោះទារកកើតមិនគ្រប់គីឡូ ដែលម៉ាក់ៗគួរយល់ដឹង

Beauty-&-Health-V2

ទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។

ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។

ក) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ?

– កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ

– កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)

ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18)

– កត្តាគក៌: ការពពោះកូនភ្លោះ ២ រឺ ច្រើន

ខ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?

ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់មុនពេលសំរាល៖

ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ រឺការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ រឺអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖

– វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។

– ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)

– ចុះជាតិស្ករ (hypoglycemia)

– ចុះជាតិកាល់ស្យូម (hypocalcemia)

– ងាយឡើងលឿង (jaundice) ។ល។

គ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?

– ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់

– តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់

– ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់

– គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក

“សូមអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។”

ប្រភព៖ មន្ទីពេទ្យកាល់ម៉ែត

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង