ជ្រុះសក់ ឈឺសន្លាក់ បាត់បង់គ្រាប់ឈាម អាចជាជំងឺលូពីស (Lupus)!

Vachana-Website-4Beauty-Health-V2

មិនមានមនុស្សច្រើនទេ ដែលធ្លាប់លឺឬស្គាល់ជំងឺ Lupus។ នេះប្រហែលមកពីជំងឺនេះ មិនមានឈ្មោះជាខេមរភាសា។ ផ្ទុយទៅវិញ ជំងឺនេះត្រូវបានសង្កេតឃើញកើតមានលើប្រជាជនអាស៊ី (Prevalence) ក្នុងចំនួនពី ៣០ ទៅ ៥០នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់ (ភាគច្រើនកើតឡើងទៅលើមនុស្សស្រី)។

Lupus ជាជំងឺមួយដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធការពារ (Auto Immune Disease)។ ជាទូទៅជំងឺនេះ ប៉ះពាល់ទៅលើសរីរាង្គច្រើនក្នុងពេលតែមួយ ជាហេតុធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

ក) រោគសញ្ញាដែលយើងអាចឃើញមានដូចជា៖

– អស់កម្លាំង

– គ្រុនក្តៅ

– ជ្រុះសក់ និងមានបញ្ហាលើស្បែកពិសេសលើមុខ

– ឈឺសន្លាក់

– បាត់បង់គ្រាប់ឈាម (ឈាមក្រហម ឈាមស ឬ ផ្លាកែត)

– បញ្ហាតម្រងនោមដូចជា ទឹកនោមប្រៃជាដើម (ការដែលមានការប៉ះពាល់លើតម្រងនោម ជាកត្តាកំណត់នូវភាពធ្ងន់ធ្ងររបស់ជំងឺ)។

ខ)ការព្យាបាល៖

ការព្យាបាលជាទូទៅទាមទាររយៈពេលយូរ (លើសពីមួយឆ្នាំ) ហើយពេលខ្លះជំងឺនេះអាចលាប់វិញបាន។

ដូចនេះប្រសិនបើបងប្អូនមានរោគសញ្ញាដូចដែលបានរៀបខាងលើ ដែលពុំដឹងមូលហេតុច្បាស់លាស់ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកុំឲ្យជំងឺនេះមានការវិវត្តទៅរកសភាពធ្ងន់ធ្ងរ។

ប្រភព៖ #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង