ក្នុងទំនាក់ទំនងស្នេហាបើឃើញសញ្ញាចំៗបែបនេះ អ្នកគួរតែជ្រើសផ្លូវបញ្ចប់ជាជាងបន្ត៖
1. តែងតែមានអារម្មណ៍មិនល្អពេលនៅជាមួយគ្នា ហើយថែមទាំងលួចមានកូនចិត្តគិតថា «ហេតុអ្វីបានជាស្នេហារបស់ខ្លួនមិនផ្អែមល្ហែមដូចមនុស្សជុំវិញខ្លួនចឹង?»
2. មានអារម្មណ៍ថាគ្មានក្តីសុខ ដូចមិនមែនជាខ្លួនឯងពេលនៅជាមួយគ្នា និយាយឲ្យចំគឺមិនអាចបង្ហាញចរិតពិតខ្លួនឯងឲ្យអស់ពេលនៅជាមួយគេ

3. លែងចង់និយាយអំពីរឿងដែលអ្នកត្រូវការ និងចង់បានក្នុងទំនាក់ទំនង ព្រោះអ្នកហត់ចិត្តពេកដោយដឹងថានិយាយហើយក៏លទ្ធផលនៅតែដដែល
4. គ្មានអ្នកណាចង់ព្យាយាមដើម្បីអ្នកណាទៀត និយាយទៅហីៗរៀងខ្លួន
5. អារម្មណ៍ដែលធ្លាប់ចង់តស៊ូជាមួយគ្នា សាងអនាគតជាមួយគ្នាក៏ស្រាប់តែរលត់អស់ ងងឹតឈឹង

6. ចង់ឈ្នះរាងខ្លួន មិនខ្វល់ មិនចង់ចាញ់ ទោះដឹងថាវាធ្វើឲ្យគ្រប់គ្នាត្រូវឈឺចាប់ក៏ដោយ
7. ចាប់ផ្ដើមមានអារម្មណ៍តានតឹង ហើយចង់នៅឆ្ងាយគ្នាច្រើនជាង
8. មានការអីក៏មិនសូវពិភាក្សាគ្នា មិនសូវប្រាប់គ្នា
សូមកុំព្យាយាមតែម្ខាងអី បើសិនជាម្ខាងទៀតអស់អារម្មណ៍ព្រោះស្នេហាគួរតែជាការលះបង់ និងព្រមព្រៀងទាំងសងខាងក្នុងការដើរកាន់ដៃគ្នាទៅមុខ៕