មនុស្សប្រុសម្នាក់ដែលខ្ញុំចង់បានក្នុងជីវិត

love th

ខ្ញុំធ្លាប់មានក្តីស្រមៃតាំងពីនៅជំទង់ៗ រហូតមកដល់ពេលនេះ ខ្ញុំធ្លាប់ស្រមៃឃើញមនុស្សប្រុសម្នាក់ដែលខ្ញុំចង់បានក្នុងជីវិត។គេជាមនុស្សប្រុសដែលមានរូបរាងមាំទាំ ខ្ពស់ ហើយកក់ក្តៅ។ គេជាមនុស្សប្រុសដែលរឹងមាំ តែបង្កប់ភាពទន់ភ្លន់ គេជាមនុស្សប្រុសដែលម៉ឺងម៉ាត់ តែបង្កប់ភាពផ្អែមល្ហែម។

ជាមនុស្សប្រុសឆ្លាត ពូកែ តែគេនៅតែចង់ឲ្យខ្ញុំនៅក្បែរគេ សួរយោបល់ខ្ញុំ និងអាចប្រាប់ខ្ញុំគ្រប់រឿងរ៉ាវដែលគេបានជួប។ជាមនុស្សប្រុសដែលអាចឲ្យខ្ញុំប្រាប់គេគ្រប់បញ្ហា យំដាក់គេដូចកូនក្មេង ហើយគេអាចលួងលោមខ្ញុំដូចប៉ាម៉ាក់។ខ្ញុំតែងសន្សំចិត្តចង់ជួបមនុស្សប្រុសម្នាក់នោះ មនុស្សប្រុសដែលខ្ញុំជឿថាទោះមានបញ្ហាអីក៏គេមិនលែងដៃខ្ញុំ មិនទុកខ្ញុំចោល ហើយតែងតែលើកខ្ញុំឲ្យក្រោកឈរឡើងជានិច្ច។ខ្ញុំពិតជាចង់ឲ្យគេបង្ហាញខ្លួនចំពោះមុខខ្ញុំ ហើយនិយាយប្រាប់ខ្ញុំថា៖ “បងនៅទីនេះ ទីដែលអូនត្រូវការបង”។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង