លះបង់មនោសញ្ចេតពិតឲ្យនរណាម្នាក់មិនខុសទេ តែអ្វីដែលខុសគឺយើងលះបង់ខុសមនុស្ស

sacrified

ការលះបង់មនោសញ្ចេតពិតប្រាកដទៅឲ្យនរណាម្នាក់មិនបានខុសទេ តែអ្វីដែលខុសគឺយើងលះបង់ហើយយើងបែរជារងការឈឺចាប់ត្រឡប់មកវិញ។តែក៏ម្យ៉ាងដែរ បើយើងមិនបានឈឺចាប់ខ្លះ យើងម៉េចនឹងដឹងខ្លួនទៅ។

បើយើងមានអារម្មណ៍ឈឺខ្លាំងក៏មិនអីដែរ ព្រោះវាបញ្ជាក់ថាយើងមានក្តីស្រឡាញ់ដ៏ធំធេងមួយ ដែលមិនមែនអ្នកណាៗក៏អាចទទួលបាន។ យកក្តីស្រឡាញ់យើងមកវិញមក ហើយត្រូវយកវាមកឲ្យខ្លួនឯងវិញ ព្យាបាលអារម្មណ៍ដែលបានខ្ទេចខ្ទីឲ្យល្អមកវិញ។មិនអីទេ មិនយូរយើងនឹងជាសះស្បើយ សំខាន់បំផុត យើងឲ្យក្តីស្រឡាញ់មកខ្លួនឯងឲ្យបានរាល់ថ្ងៃ។បើនឹកគេ ត្រូវគិតថាគេមិនបាននឹកយើងទេ។

បើចង់ឃើញគេ ត្រូវគិតថាគេមិនបានចង់ឃើញយើង ហើយបើចង់ជួបគេ ត្រូវគិតថា គេមិនបានចង់ជួបយើង។ប៉ុណ្ណឹងទៅវាបានហើយ ព្រោះការបែកបាក់ជារឿងចៀសមិនផុតស្រាប់ទៅហើយ ដូច្នេះយំឲ្យហើយក៏ល្អ តែកុំយំយូរពេក កុំឈឺចាប់យូរពេក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង