រកមនុស្សម្នាក់ដែលមានឈ្មោះថាជាសង្សារមិនពិបាកទេ តែរកមនុស្សម្នាក់ដែលអាចកំដរអ្នកដើរលើផ្លូវជីវិតទើបពិបាក ហើយក៏មិនមែនមនុស្សល្អច្រើនដែរដែលអាចព្រមកាន់ដៃយើង។ បើអ្នកមិនទាន់ជួបមនុស្សប្រុសបែបនេះទេ អ្នកកុំទាន់សម្រេចចិត្តដើរផ្លូវជីវិតជាមួយគេអី។
មនុស្សប្រុសដែលស្រឡាញ់អ្នកស្មើចុង ស្មើដើម មិនថាយូរប៉ុណ្ណាក៏នៅតែមិនថមថយក្ដីស្រឡាញ់ចំពោះអ្នក។
មនុស្សប្រុសដែលចង់ឃើញអ្នកមានសុភមង្គល ជាងឲ្យអ្នកមានអារម្មណ៍ខ្វះភាពពេញលេញនៅពេលដែលស្រឡាញ់គ្នា។
មនុស្សប្រុសដែលពេញចិត្តនឹងធ្វើរឿងតូចតាចដើម្បីអ្នក ឲ្យតែអ្នកមានស្នាមញញឹម។មនុស្សប្រុសដែលតែងតែសួរនាំពីអ្នក ហើយឱបអ្នកយ៉ាងណែនពេលអ្នកមានមានថ្ងៃមិនល្អកើតឡើង។
មនុស្សប្រុសដែលគិតថាខ្លួនគេជាមនុស្សប្រុសដែលសំណាងបំផុត ដែលបានអ្នកជាគូជីវិត។មនុស្សប្រុសដែលបង្ហាញទង្វើថាស្រឡាញ់អ្នក ជាងប្រាប់អ្នកថាស្រឡាញ់តែមាត់។
មនុស្សប្រុសដែលធ្វើឲ្យបេះដូងអ្នករំភើបពេលនៅក្បែរគេ ទោះមិនមានថ្ងៃពិសេសអីក៏ដោយ។
បើមានឱកាសជួបគេហើយ អ្នកក៏ត្រូវថែរក្សាឲ្យបានល្អ ព្រោះមនុស្សដែលស្រឡាញ់អ្នកពិតមិនមានច្រើននោះទេ៕