បើយើងស្រឡាញ់គេហើយគេអត់ស្រឡាញ់វិញ យើងត្រូវកាត់ចិត្តតាមវិធីនេះ

lo


ពេលខ្លះ​ស្នេហា​វា​មិន​អាច​សមបំណង​តាម​យើង​នោះ​ទេ ដូច្នេះ​រឿង​មនោសញ្ចេតនា​យើង​ត្រូវ​ទទួលស្គាល់​ថា​មិន​អាចបង្ខំបាន។ បើយើងស្រឡាញ់គេហើយគេអត់ស្រឡាញ់វិញ យើងត្រូវកាត់ចិត្តតាមវិធីនេះ៖

១. ទទួលស្គាល់ការពិតថាគេអត់បានស្រឡាញ់យើង ដូចយើងស្រឡាញ់គេទេ

២. កុំព្យាយាមផ្ដោតអារម្មណ៍ទៅលើគេពេក ព្រោះមិនមែនអត់ពីគេមួយផែនដីនឹងរលាយទេ



៣. រកមិត្តភក្តិណាដែលត្រូវបានគេអត់ស្រឡាញ់ដូចយើង មកនិយាយពាក្យក្នុងចិត្តឲ្យធូរទ្រូង

៤. បើគេអត់ស្រឡាញ់យើង យើងត្រូវស្រឡាញ់ខ្លួនឯង

៥. លើលោកនេះមិនមែនមានតែគេម្នាក់ទេ ដូច្នេះមិនចាំបាច់ខូចចិត្តយូរពេកទេ។ គិតថាគូព្រេងយើងមិនទាន់មកដល់ទៅ គឺបានហើយ។



ត្រូវចាំណា! ពេលវេលាមានតម្លៃណាស់ ដូច្នេះកុំចំណាយ ពេលខ្ជះខ្ជាយពេក បើដឹងថាគេគ្មានផ្លូវនឹងមកស្រឡាញ់យើងហើយ ក៏គួរតែចេះដោះលែង ហើយ Move on ទៅ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង