ការសិតសក់អាចមើលទៅធម្មតា មិនមានអ្វីធំដុំទេ ប៉ុន្តែប្រហែលអាចមានមនុស្សជាច្រើននៅតែមានកំហុស ក្នុងការថែរក្សាសក់ដែល ធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន។ ខាងក្រោមនេះ ជាកំហុស៥យ៉ាង ពេលសិតសក់ដែលអាចបំផ្លាញសក់អ្នកបានយ៉ាងងាយស្រួល ដូចនេះកុំមើលរំលងចំណុចទាំងនេះ ៖
១. អ្នកសិតសក់របស់អ្នកខុសទិសដៅ
ការសិតសក់ពីលើទៅក្រោមអាចលាតសក់ចេញពីឫស ហើយនាំឱ្យសសៃសកខូច និងងាយបែកចុង។ ម្យ៉ាងទៀត វិធីល្អ និងមាន ប្រសិទ្ធភាពបំផុតគឺ បែងចែកសក់របស់អ្នកជាផ្នែកៗ ហើយសិតថ្នមៗពីចុងសក់របស់អ្នកទៅលើវិញ។
២. . អ្នកកំពុងប្រើក្រាស់ខុស
ការប្រើក្រាស់សិតសក់ត្រឹមត្រូវ អាចជួយការពារសក់មិនឲ្យខូច ការពារសក់មិនឲ្យស្ងួត ព្រមទាំងបែកចុង និង ងាយដាច់ផុត។ ដូចនេះ ការជ្រើសរើសក្រាស់សិតសក់ ដើម្បីធ្វើឲ្យសក់របស់អ្នកមានសុខភាពក៏ជារឿងចាំបាច់ដែរ។
៣. អ្នកសិតសក់ញឹកញាប់ពេក
ការសិតសក់ច្រើនដងក្នុងមួយថ្ងៃអាចធ្វើឱ្យសក់របស់អ្នកខ្សោយ និង សសៃសក់ងាយនឹងដាច់ផងដែរ។ ដូចនេះ កាត់បន្ថយការសិតសក់របស់អ្នក ដើម្បីកុំឲ្យក្រាស់សិតសក់ជាប់ស្បែកក្បាលពេញមួយថ្ងៃ ដែលអាចបណ្តាលឱ្យកោសិកានៃស្បែកក្បាលរបស់អ្នកឆាប់ងាប់។
៤. អ្នកមិនសិតសក់មុនពេលកក់សក់
ការសិតសក់មុនពេលងូតទឹក ឬ កក់សក់ អាចជួយការពារសសៃសក់មិនឱ្យជំពាក់និងស្អិត ព្រោះនៅពេលដែលអ្នកងូតទឹក សក់សក់របស់នឹងប្រែជាជំពាក់ជាងមុនពេលសក់របស់អ្នកស្ងួត។ ដូចនេះកុំភ្លេចសិតសក់របស់អ្នកមុនពេលចូលងូតទឹក ឬកក់សក់។
សរុបមកវិញ ការសិតសក់ខុសអាចធ្វើឱ្យសរសៃសក់ស្ងួត ខ្សោយ និងបែកចុងលឿនជាងសសៃសក់ធម្មតា។ ទន្ទឹមនឹងនេះ ការសិតសក់ឱ្យបានត្រឹមត្រូវ អាចរួមចំណែកធ្វើឱ្យសក់ភ្លឺរលោង ការពារសក់ជ្រុះ និងថែមទាំងជំរុញឱ្យសក់របស់អ្នកដុះលូតលាស់បានល្អថែមទៀតផង។