គន្លឹះក្នុងការរស់នៅឲ្យបានល្អ ជាមួយនឹងស្ថានភាពសុខភាពផ្លូវចិត្ត

Beauty-&-Health-V2

ការមានស្ថានភាពសុខភាពផ្លូវចិត្ត អាចធ្វើឱ្យមានការតស៊ូក្នុងស្ថានភាពផ្សេងៗដូចជាការងារ បន្តទៅសាលារៀន កាលវិភាគផ្សេងៗ រួមដល់ទំនាក់ទំនងស្នេហា ទំនាក់ទំនងសង្គម ការរក្សាអនាម័យ និងអ្វីៗជាច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការព្យាបាលទាន់ពេលវេលា និងជាប់លាប់ ជាញឹកញាប់ការរួមបញ្ចូលគ្នានៃការប្រើប្រាស់ថ្នាំ និងការព្យាបាលចិត្តសាស្ត្រ វាគឺអាចធ្វើទៅបានដើម្បីគ្រប់គ្រងលក្ខខណ្ឌទាំងនេះ យកឈ្នះលើបញ្ហាប្រឈម និងដឹកនាំជីវិតប្រកបដោយ ផលិតភាពប្រកបដោយអត្ថន័យ។

ហើយសព្វថ្ងៃនេះ មានឧបករណ៍ថ្មីក្នុងការព្យាបាលផ្អែកលើភស្តុតាង និងប្រព័ន្ធគាំទ្រសង្គម ដែលជួយមនុស្សឲ្យមានអារម្មណ៍ធូរស្រាល និងបន្តគោលដៅរបស់ពួកគេ។ គន្លឹះ និងយុទ្ធសាស្ត្រទាំងនេះមួយចំនួនរួមមាន ៖

១. ប្រកាន់ខ្ជាប់នូវផែនការសម្រាប់ព្យាបាល

ទោះបីជាអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ កុំឈប់ទៅព្យាបាល ឬប្រើថ្នាំ ដោយគ្មានការណែនាំពីគ្រូពេទ្យ ធ្វើការជាមួយវេជ្ជបណ្ឌិត ដើម្បីកែតម្រូវកម្រិតថ្នាំ ដោយសុវត្ថិភាព ប្រសិនបើចាំបាច់ ដើម្បីបន្តផែនការព្យាបាល។

២. រៀនស្វែងយល់អំពីស្ថានភាពរបស់ខ្លួន និងអ្នកជុំវិញខ្លួន

ការទទួលបានការអប់រំ អាចជួយអ្នកឱ្យប្រកាន់ខ្ជាប់នូវផែនការព្យាបាលរបស់អ្នក។ ការ​អប់រំ​ក៏​អាច​ជួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក ​ឱ្យ​កាន់​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​និង​ចិត្ត​មេត្តា​ផង​ដែរ។

៣. អនុវត្តការថែទាំខ្លួនឯងបានល្អ

គ្រប់គ្រងភាពតានតឹង ជាមួយនឹងសកម្មភាពដូចជា ការធ្វើសមាធិ ឬញ៉ាំអាហារដែលមានសុខភាពល្អ និងហាត់ប្រាណ ក៏ដូចជាគេងឱ្យបានគ្រប់គ្រាន់។

៤. ទាក់ទងគ្រួសារ និងមិត្តភក្តិ

ការរក្សាទំនាក់ទំនងជាមួយអ្នកដទៃគឺសំខាន់ ក្នុង​ពេល​មាន​វិបត្តិ ឬ​មាន​បញ្ហា​លំបាក សូម​ទាក់ទង​ទៅ​ពួកគេ​សម្រាប់​ការ​គាំទ្រ និង​ជំនួយ។

៥. គេងឱ្យបានគ្រប់គ្រាន់

ការ​គេង​លក់​ស្កប់ស្កល់ ​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល អារម្មណ៍ និង​សុខភាព​ទូទៅ។ ការគេងមិនគ្រប់គ្រាន់ជាប់លាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងស្ថានភាពសុខភាពផ្លូវចិត្តផ្សេងទៀត។

សូមមើលថែមសុខភាពផ្លូវចិត្តរបស់អ្នកឲ្យបាន ព្រោះមិនមែនែតែសុខភាពរាងកាយទេដែលសំខាន់ សុខភាពផ្លូវចិត្តក៏សំខាន់ដូចគ្នា។

ប្រភព៖ samhsa

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង