ដូចដែលយើងគ្រប់បានជ្រាបរួចមកហើយថា Rosé សមាជិកក្រុម BLACKPINK តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលដែលនាងបង្ហាញខ្លួនម្តងៗ មិនថានៅក្នុងការប្រគុំតន្រ្តី រឺតាមរយៈរូបថតផ្សេងៗដែលនាងបានបង្ហោះ។
ជាក់ស្តែង ក្នុងនាមជាតារា K-Pop តារាស្រីរូបនេះ ក៏ត្រូវបានគេរំពឹងថានាងនឹងរក្សាស្បែក និងរាងកាយឲ្យបានស្រស់ស្អាតល្អឥតខ្ចោះ ដូចដែលអ្នករាល់គ្នារំពឹង និងស្រឡាញ់នាង។
ដូច្នេះវាគ្មានអ្វីគួរឲ្យសង្ស័យទេ ដែលរឿងដំបូងគ្រប់គ្នាកត់សម្គាល់អំពី Rosé គឺស្បែកសភ្លឺថ្លាដូចកញ្ចក់របស់នាង មិនថាស្បែកមុខនិងដងខ្លួន ហើយប្រសិនបើអ្នកឆ្ងល់ថាតើ Rosé ថែរក្សាស្បែករបស់នាងយ៉ាងដូចម្ដេច ខាងក្រោមនេះគឺជាអាថ៌កំបាំង នៃសម្រស់របស់តារាស្រីរូបនេះ ដែលអ្នកត្រូវតែដឹង។
១. Rosé មិនដែលភ្លេចប្រើ ប្រេងលាងមុខ ដើម្បីបំប៉នមុខឲ្យបានស្អាតនោះទេ។
២. សមាជិកក្រុម BLACKPINK រូបនេះ មិនដែលភ្លេចប្រើសេរ៉ូមនោះទេ បើទោះបីជានាងរវល់យ៉ាងណាក៏ដោយ ព្រោះសេរ៉ូមគឺជាកត្តាចាំបាច់ ដើម្បីថែរក្សាស្បែកឲ្យគ្មានស្នាម។
៣. រាល់ពេលដែល Rosé ចេញទៅខាងក្រៅ នាងតែងតែលាបឡេការពារកំដៅថ្ងៃជានិច្ច។
៤. Rosé ក៏តែងតែជ្រើសរើសនូវអាហារ ដែលជំនួយដល់សម្រស់ និងសុខភាពផងដែរ។
៥. ចំណែកអាថ៌កំបាំងនៅពីក្រោយបបូរមាត់ ដ៏គួរឲ្យទាក់ទាញរបស់ Rosé គឺនាងតែងតែធ្វើការ scrubs វាជារៀងរាល់ថ្ងៃ។
៦. Rosé តែងតែម៉ាស្សាមុខ បន្ទាប់ពីលាបក្រែមផ្តល់សំណើម មុនពេលចូលគេង។
សរុបមកវិញ ដើម្បីបានស្បែកភ្លឺរលោងចែងចាំងបែបនេះ ពិតជាមិនមែននៅស្ងៀមៗក៏កើតឡើងនោះទេ វាត្រូវតែមានការថែទាំយកចិត្តទុកដាក់ជាប្រចាំ ដូច្នេះប្រសិនបើអ្នកពិតជាចង់មានស្បែកស្អាតដូច Rosé ចូរកុំខ្ចិលក្នុងការលាងសម្អាត និងថែរក្សាវា ទោះជាអ្នករវល់យ៉ាងណាក៏ដោយ។
ប្រភព ៖ sakshipost.com