ដឹងទេ តែក្រូចឆ្មា មានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយរបស់អ្នក

Vachana-Website-Beauty-Health-V2

តែក្រូចឆ្មា គឺជាភេសជ្ជៈមួយ ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព និងរាងកាយរបស់អ្នក។ លើសពីនេះ អ្នកទាំងអស់គ្នាដឹងហើយថា ក្រូចឆ្មា  និង តែ សុទ្ធតែជួយដល់សុខភាពរបស់អ្នកជាច្រើន ដូចនេះ ក្នុងអត្ថបទនឹងលើកពីអត្ថប្រយោជន៍នៃតែក្រូចឆ្មាឲ្យអ្នកទាំងអស់គ្នាដឹង៖

១. លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម

តែក្រូចឆ្មា ជួយគ្រប់គ្រងរ៉ាឌីកាល់សេរី និងការពារភាពចាស់ដោយការបន្សុទ្ធជាតិពុលចេញពីឈាមរបស់អ្នក ។ លើសពីនេះ ភេសជ្ជៈនេះ ក៏ជាភ្នាក់ងារជួយដល់ស្បែករបស់អ្នកឲ្យក្មេងជាងវ័យ និង ភ្លឺថ្លាជាងមុនផងដែរ។

២. ប្រឆាំងនឹងជំងឺមហារីក

ផ្លែក្រូចឆ្មា មានសមាសធាតុជាច្រើនដូចជា flavonoids និង limonoids ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ ដូចនេះការញ៉ាំតែក្រូចឆ្មារ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ មហារីកសុដន់ និងមហារីកពោះវៀនធំរបស់អ្នកបានដែរ។

៣. ជួយដល់សុខភាពបេះដូង

ក្រូចឆ្មា ដែលជាប្រភពដ៏អស្ចារ្យនៃវីតាមីន C អាចធ្វើអោយសុខភាពបេះដូងកាន់តែប្រសើរឡើង។ ដូចនេះ ការទទួលទានតែក្រូចឆ្មា វីតាមីន C អាចរារាំង ការបង្កើតខ្លាញ់ និងកូលេស្តេរ៉ុលក្នុងសរសៃឈាម ក៏អាចបន្ថយសម្ពាធឈាម និងជំរុញសុខភាពបេះដូងថែមទៀតផង។

៤. ជួយដល់ការសម្រកទម្ងន់
ការញ៉ាំតែក្រូចឆ្មាជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយទម្ងន់របស់អ្នកបានដូចគ្នា ប៉ុន្តែកុំដាក់ស្ករច្រើនពេក។ ម្យ៉ាងទៀត ភេសជ្ជៈនេះ គឺជាប្រភពអាហាររូបត្ថម្ភដ៏សំបូរបែប រួមទាំងវីតាមីន C មានកាឡូរីទាប ព្រមទាំងជួយបណ្តេញជាតិពុលនៅក្នុងខ្លួនរបស់អ្នកបានផងដែរ។

សរុបមកវិញ តែក្រូចឆ្មាគឺមានអត្ថប្រយោជន៍ជួយដល់សុខភាពរបស់អ្នកជាច្រើន ដូចនេះហើយអ្នកចទទួលទានបានជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវដាក់ស្កច្រើនពេកនោះទេ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង