មនុស្សមួយចំនួននៅតែមានចម្ងល់ថា តើកុមារអាចមានបញ្ហាជំងឺផ្លូវចិត្តដែរឬទេ? ដូច្នេះអាចមកស្តាប់ការបកស្រាយពី វេជ្ជបណ្ឌិត បូរ៉ា សុវាឌី ឯកទេស វិកលវិទ្យាកុមារតូច និងក្មេងវ័យជំទង់ ទាក់ទងនឹងបញ្ហានេះដូចខាងក្រោម៖
បើនិយាយពីសុខភាព វាមានទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយសុខភាពអ្នកណាក៏មានដែរ ទាំងមនុស្សធំ ទាំងក្មេងតូចៗ ចឹងមានន័យថាក្មេងក៏មានចិត្តរបស់គាត់ដែរ ។ បើជាក់ស្តែង តាមការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សពេញវ័យប្រហែលជា 50ភាគរយ ដែលមានជំងឺផ្លូវចិត្ត គឺសុទ្ធតែមានលេចចេញរោគសញ្ញាផ្លូវចិត្ត តាំងពីនៅក្មេងមកម្ល៉េះ បើ 50ភាគរយ គឺរកឃើញតាំងពីគាត់អាយុ 12-13ឆ្នាំ ប៉ុន្តែមានភាគរយមួយចំនួនទៀត គឺរកឃើញតាំងពីគាត់នៅកូចៗម្លេះ ដែលចេញរោគសញ្ញាមកខ្លះបាត់ទៅហើយ មានន័យថាវាបន្តរហូតមកដល់គាត់ពេញវ័យ។
ជាក់ស្តែងគឺមានច្រើន ករណីដែលកូនក្មេងមានវិបត្តិផ្លូវចិត្ត វិបត្តិអាកប្បកិរិយា ដែលទាក់ទងនឹង ការថប់អារម្មណ៍ជាដើម មួយវិញទៀត ក្រោយពីសម័យកូវីដនេះ វាបានប៉ះពាល់ទៅដល់ផ្លូវចិត្តកុមារច្រើនខ្លាំង ដោយសារក្មេងអត់បានទៅសាលា ធ្វើឲ្យស្រ្តេសគាត់កើនឡើង ហើយពេលខ្លះគាត់អត់ដឹងថា តើអនាគតគាត់នឹងទៅជាយ៉ាងណា?
ទាំងអស់ហ្នឹងគឺសុទ្ធតែធ្វើឲ្យសុខភាពផ្លូវចិត្តគាត់ប៉ះពាល់ ហើយទាំងអស់ហ្នឹងគឺសុទ្ធតែលេចចេញជាបញ្ហាផ្លូវចិត្តបាន។