តើស្ត្រេសពិតជាធ្វើឲ្យឈឺក្រពះ? វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យានឹងបកស្រាយ

Beauty-&-Health-V2

នេះជាសម័យបច្ចេកវិទ្យាជឿនលឿន ត្បិតអ្វីក៏ទំនើប តែមនុស្សក៏រស់នៅជាមួយបញ្ហាផងដែរ គ្រាន់តែអ្នកខ្លះមានតិច ហើយអ្នកខ្លះមានច្រើន។ ក្នុងនោះក៏មានមនុស្សមួយចំនួនដល់ថ្នាក់ កើតជំងឺស្ត្រសថែមទៀត តែអ្វីដែលធ្វើឲ្យគ្រប់គ្នាមិនយល់នោះគឺ ហេតុអ្វីបានជាស្រ្តេសសុខៗ បែរជាបំលែងធ្វើឲ្យមានជំងឺក្រពះ ដែលជាជំងឺផ្លូវកាយ? តើវាពិតដែរឬទេ ដែលស្ត្រេសពិតជាធ្វើឲ្យឈឺក្រពះ?

ថ្ងៃនេះ វេជ្ជបណ្ឌិត ង៉ូវ សៀកឃីម ឯកទេសវិកលវិទ្យានៅគ្លីនិកសម្រាក អ៊ែរផ្លឹស នឹងបកស្រាយយ៉ាងក្បោះក្បាយ ទាក់ទងទៅនឹងបញ្ហានេះ ចែកជូនមកដល់ វចនា-Vachana ហើយបើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់ សូមអានអត្ថបទខាងក្រោម ៖

ជាការពិត ស្រ្តេស ពិតជាធ្វើឲ្យអ្នកជំងឺឈឺក្រពះ ប្រសិនបើស្រ្តសនោះមានរយះពេលយូរ នៅពេលដែលអ្នកជំងឺទូទៅដែលស្រ្តេស វាធ្វើឲ្យប្រព័ន្ធរាងកាយ ជាពិសេសប្រព័ន្ធរំលាយអាហារ បញ្ចេញទឹកអាស៊ីតក្រពះច្រើនជាងអ្នកធម្មតាដែលអត់មានស្រ្តេស។

ចឹងបើស្រ្តេសអូសបន្លាយពេលវេលាយូរ ចឹងទឹកអាស៊ីតក្រពះដែលចេញលើបរិមាណនោះ ធ្វើឲ្យរលាកសាច់ក្រពះខ្លួនឯង ទើបធ្វើឲ្យអ្នកជំងឺមានរោគសញ្ញាក្រហាយក្រពះ ចុកក្រពះ។

លើសពីនេះ ដោយសារតែប្រព័ន្ធនៃការច្របាច់នៃក្រពះ ក៏រងឥទ្ទិពលពីស្រ្តេសដែរ ធ្វើឲ្យពេលខ្លះអ្នកជំងឺមានចលនាពោះវៀនគាត់មិនធម្មតា អ្នកខ្លះអាចរាគរូស អ្នកខ្លះទល់លាមក អ្នកខ្លះទៀតបរិភោគអាហារហើយ វានៅទើនៅលើក្រពះមិនព្រមចុះមកក្រោម ទាំងអស់នេះសុទ្ធតែជាកត្តាដែលទាក់ទងជាមួយស្រ្តេស និងការឈឺក្រពះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង