បើមានទម្លាប់បែបនេះ អ្នកអាចប្រឈមនឹងការឡើងទម្ងន់ដោយមិនដឹងខ្លួន

Website-Thumbnail-fat

ការឡើងទម្ងន់អាចមកពីកត្តាជាច្រើន​ប៉ុន្តែក្នុង​នោះ​ក៏មានកត្តាមួយចំនួនដែលអ្នកគិតថាវាជារឿងធម្មតា តែអាចឲ្យ​អាចឡើងទម្ងន់បានដោយមិនដឹងខ្លួន។ បែបនេះបើសិនជាអ្នកកំពុងមានទម្លាប់ដូចខាងក្រោម គួរតែកែប្រែ៖

១. គេងច្រើន ឬគេងតិចពេក

ការគេងច្រើនលើសពី ១០ម៉ោង អាចធ្វើឲ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់ ដែលនាំឲ្យអ្នកឡើងគីឡូយ៉ាងឆាប់។ យ៉ាងណាមិញការគេងតិចពេកក៏អាចឲ្យអ្នកឡើងទម្ងន់បានដូចគ្នា ដូច្នេះបើសិនជាអ្នកចង់រក្សាទម្ងន់ អ្នកគួរតែព្យាយាមគេងឲ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ទៅ៨ម៉ោង ក្នុង​មួយថ្ងៃ។

២. មិនចាំទម្ងន់ខ្លួនឯង

អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Cornell បានបង្ហាញថាការដឹងទម្ងន់ខ្លួនឯងជាប្រចាំ គឺបច្ចេកទេសមួយដែលជួយឲ្យអ្នកដែលលើកទឹកចិត្តខ្លួនឯងសម្រកទម្ងន់បានដោយជោគជ័យ។ តែបើសិនជាអ្នកមិនដឹងទម្ងន់របស់ខ្លួនឯងនោះ គឺអ្នកងាយឡើងទម្ងន់បានយ៉ាងលឿន។

៣. មិនញ៉ាំអាហារពេលព្រឹក

ជាការពិតណាស់នៅក្នុងអាហារពេលព្រឹកមានតុល្យភាពដែលមាន ៦០០ កាឡូរី នៃប្រូតេអ៊ីន វាគ្មានខ្លាញ់ កាបូអ៊ីដ្រាតដែលធ្វើឲ្យអ្នកឡើងទម្ងន់នោះទេ ប៉ុន្តែបើអ្នកមិនទទួលទានវានឹងធ្វើឲ្យអ្នកកាន់តែធាត់វិញ។

ដូច្នេះបើសិនជាអ្នកតែងតែសង្កេតឃើញខ្លួនចេះតែឡើងគីឡូ អ្នកអាចឆែកខ្លួនឯងនៅចំណុចទាំងនេះ ព្រោះវាអាចឲ្យអ្នកធាត់ដោយមិនដឹងពីហេតុផល។

ប្រភព៖ Bright

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង