ភ្នែក គឺជាសរីរាង្គមួយដំសំខាន់សម្រាប់មនុស្ស ដូច្នេះភ្នែកទាមទាមឲ្យមានការថែរក្សាឲ្យបានដិតដល់។ យ៉ាងណាមិញ ភ្នែកពីធម្មជាតិរបស់មនុស្សមួយចំនួន មិនបានសមប្រកបនោះទេ អាចមានតូចពេក ឬយៀធ្លាក់ពេកទៅតាមវ័យ ដូច្នេះហើយវាទាមទាឲ្យពួកគេធ្វើការវះកាត់ កែតម្រូវផ្សេងៗ ។
ដូច្នេះខាងក្រោមនេះ គឺជាព័ត៍មានលំអិតមួយចំនួន អំពីការវះកាត់ភ្នែក មិនថាការវះកាត់ភ្នែកទៅលើមនុស្សទូទៅ វះកាត់ទៅលើមនុស្សចាស់ ឬសូម្បីតែការជួសជុលភ្នែកដែលវះកាត់ខុសបច្ចេកទេស ដែកបកស្រាយដោយលោកវេជ្ជបណ្ឌិត ស៊ីន សេរីវឌ្ឍន៍ ឯកទេសវះកាត់កែសម្ផស្ស ដែលមានបទពិសោធន៍ 5ឆ្នាំ ក្នុងការវះកាត់ ប្រាប់ដល់ វចនា-Vachana ។
១. ការកាត់ភ្នែកទៅលើមនុស្សទូទៅ ប៉ុន្តែអ្នកជំងឺមានមុំភ្នែកបាំង
មុននឹងធ្វើការវះកាត់ភ្នែកជាទូទៅត្រូវមើលទៅលើទម្រង់ភ្នែករបស់គាត់ តើអ្នកជំងឺស្ថិតនៅក្នុងទម្រង់ភ្នែកមួយណា? ក្នុងករណីដែលភ្នែកគាត់មានការបាំងទៅលើមុំភ្នែក ចឹងគ្រូពេទ្យនឹងណែនាំឲ្យគាត់វះកាត់បើកមុំភ្នែក ដើម្បីឲ្យរបស់គាត់បានទៅស្រឡះ និងឃើញវែងស្អាត ប៉ុន្តែទាក់ទងទៅនឹងការវះកាត់មុំភ្នែក វាមានស្នាម ដូច្នេះគ្រូពេទ្យត្រូវពន្យល់អ្នកជំងឺឲ្យបានច្បាស់លាស់ ទាក់ទងទៅនឹងស្លាកស្នាមក្រោយការវះកាត់ ។
២. ភ្នែកដែលធ្លាប់កាត់ខុស ឬកាត់ខុសបច្ចេកទេស
ភ្នែកដែលធ្លាប់កាត់ខុស ឬកាត់ខុសបច្ចេកទេស ធ្វើឲ្យភ្នែកទៅជាស្លើង បិទអត់ជិត ឬក៏ខូង ដែលនេះគឺមានច្រើនករណីមែនទែន ហើយក្នុងករណីជួបបញ្ហាបែបនេះ គ្រូពេទ្យត្រូវស្វែងរកវិធីសាស្រ្ត ក្នុងការជួយអ្នកជំងឺក្នុងការដែលធ្វើឲ្យភ្នែករបស់គាត់ វិលទៅរកសភាពដើមវិញ ហើយប្រសិនបើរកវិធីសាស្រ្តមិនបានត្រឹមត្រូវទេ ដូចភ្នែកបិទអត់ជិត វាអាចនឹងប៉ះពាល់ទៅលើគ្រាប់ភ្នែក ឬកញ្ចក់ភ្នែកនៅថ្ងៃខាងក្រោយ ព្រោះការបិទភ្នែកអត់ជិត វាអាចធ្វើឲ្យខ្យល់ប៉ះទៅលើកញ្ចក់របស់យើង ធ្វើឲ្យភ្នែករបស់យើងទៅជាផ្សារ ឬក៏ស្រវាំងបាន។
ចឹងប្រសិនបើ ភ្នែកមានការវះកាត់ បកយកខ្លាញ់អស់ហើយ ទៅជាខូង ចឹងគ្រូពេទ្យឯកទេស ត្រូវរកវិធីសាស្រ្តយ៉ាងណា រកខ្លាញ់មកបំពេញវាវិញ ក្នុងការបំពេញគឺអាចយកខ្លាញ់ពីពោះក៏បាន ឬក៏ពីភ្លៅក៏បាន មកធ្វើការចាក់បំពេញកន្លែងដែលមានការបាត់បង់ខ្លាញ់ នេះគឺជាវិធីសាស្រ្តក្នុងការជួយភ្នែកដែលបាត់បង់សោភ័ណភាព និងអាចជួយឲ្យមុខងារភ្នែកវិញទៅរកសភាពដើមវិញ ។
៣. ការកាត់ត្របកភ្នែកទៅលើមនុស្សចាស់
សម្រាប់អ្នកដែលមានវ័យចាប់ពី 40ក្រាសជាងឡើង រហូតដល់ 60 ឬ 70ឆ្នាំ ដែលពួកគាត់មានបញ្ហាត្របកភ្នែកធ្លាក់ខ្លាំង រហូតបាំងកំហឺយភ្នែក ដែលធ្វើឲ្យគាត់ពិបាករស់នៅ ធ្វើឲ្យគាត់មើលរូបភាពមិនច្បាស់ ឬក៏ងុយគេងច្រើន ដែលគេហៅថាភ្នែកស្រឡឹម ឬភ្នែកមមី។
ដូច្នេះគ្រូពេទ្យ ត្រូវទាមទាឲ្យមានជំនាញខ្ពស់ ក្នុងការវះកាត់យកស្បែកចេញ ជួយឲ្យភ្នែកគាត់ឲ្យបើកមក មានលក្ខណស្រឡះ និងស្អាត ហើយបើសិនជានៅក្នុងលក្ខខណ្ឌស្បែកច្រើន គ្រូពេទ្យឯកទេសត្រូវណែនាំឲ្យគាត់ធ្វើការព្យួរចិញ្ចើម ដើម្បីជួយសម្រួលក្នុងការកាត់ភ្នែក ព្រោះត្រឹមតែការកាត់ភ្នែកតែមួយមុខ គឺមិនអាចទៅរួចបានទេ បើសិនជាក្នុងលក្ខខណ្ឌស្បែកភ្នែកគាត់ធ្លាក់ខ្លាំង ។
បញ្ហានៅពេលដែលត្របកភ្នែក ស្បែកភ្នែករបស់គាត់ធ្លាក់ខ្លាំង ធ្វើឲ្យរោមភ្នែកចាក់ទៅកញ្ចក់ភ្នែក បើមិនធ្វើការវះកាត់ទេ បញ្ហាដែលរោមភ្នែកចាក់ចូលក្នុងកញ្ចក់ភ្នែកហ្នឹង វាអាចធ្វើឲ្យភ្នែករបស់យើងទៅជាស្រវាំងបាន ឬអាចរលាកទៅថ្ងៃខាងក្រោយបាន ដូច្នេះប្រសិនបើអ្នកមានបញ្ហាត្របកភ្នែកធ្លាក់ចុះមក បាំងកំហឺង រោមភ្នែកចាក់ទៅកញ្ចក់ភ្នែក ឬក៏ប្រសីភ្នែកហ្នឹង គួរតែឆាប់ទៅជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការប្រឹក្សាយោបល់ ឬក៏សុំយោបល់ដើម្បីធ្វើការវះកាត់ ដើម្បីជៀសបញ្ហាធំទៅថ្ងៃខាងក្រោយ ។
ចំណុចមួយទៀត ទាក់ទងនឹងការកាត់ភ្នែកខាងក្រោម ក៏ជាបញ្ហាដែលមានច្រើនគួរសមដែរ
ដោយសារតែអ្នកជំងឺធ្វើការកាត់ស្បែកច្រើនខ្លាំងពេក ធ្វើឲ្យស្បែករបស់គាត់ចំហរ បិទភ្នែកអត់ជិត ធ្វើឲ្យពិបាកក្នុងការមើល ដូចជាឡើងស្រវាំងជាដើម មូលហេតុដោយសារការកាត់យកស្បែកច្រើនខ្លាំងពេក ដូច្នេះពេលដែលមកជួបពេទ្យជំនាញ គឺត្រូវទាមទាឲ្យយកស្បែកមកប៉ះឡើងវិញ ដើម្បីប៉ះប៉ូវទៅលើការវះកាត់លើកទីមួយ ឬក៏លើកទីពីរ ដែលនាំឲ្យភ្នែករបស់អ្នកជំងឺបិទអត់ជិត។