តើអ្នកបោះបង់គំនិតស្លៀករ៉ូបគ្មានដៃស្អាត ដោយសារក្លៀកខ្មៅហើយឬនៅ? លែងបារម្ភទៀតហើយ! មានវិធីងាយៗ រហ័ស និងមានប្រសិទ្ធភាពជាច្រើន ដើម្បីកម្ចាត់ក្លៀកខ្មៅ ដែលឱសថទាំងនេះមានលក្ខណៈធម្មជាតិ សុវត្ថិភាព និងគ្មានផលប៉ះពាល់ណាមួយឡើយ។
ខាងក្រោមនេះគឺជាវិធីធម្មជាតិមួយចំនួន ដែលជួយកំចាត់ក្លៀកខ្មៅ ៖
១. ដំឡូង
កិនដំឡូងមួយផ្លែ ច្របាច់ទឹកពីដំឡូងដែលកិនរួច ហើយយកទឹកមកលាបលើក្លៀក បន្ទាប់ពី 10 នាទី លាងជម្រះក្លៀករបស់អ្នក ជាមួយនឹងទឹកត្រជាក់ជាការស្រេច។
២. ក្រូចឆ្មា
កាត់ក្រូចឆ្មារជាចំណិតក្រាស់ៗ ហើយជូតចំណិតនៅលើក្លៀក បន្ទាប់ពី 10 នាទី លាងជម្រះជាមួយនឹងទឹកត្រជាក់ ហើយជូតសម្ងួតវា បន្ទាប់មកត្រូវលាបក្រែមសំណើម។
៣. រមៀត និងក្រូចឆ្មា
នៅក្នុងចានតូចមួយ លាយទឹកក្រូចឆ្មាស្រស់ 2 ស្លាបព្រាបាយ ជាមួយនឹងរមៀតល្មម ហើយលាបល្បាយនោះទៅលើក្លៀករបស់អ្នក បន្ទាប់ពី 30 នាទី លាងជម្រះចេញជាការស្រេច។
៤. ប្រេងដូង
ម៉ាស្សាបន្តក់ប្រេងដូងពីរបីដំណក់លើក្លៀក បន្ទាប់ពី ១៥ នាទី លាងសម្អាតក្លៀកដោយទឹកក្តៅឧណ្ណៗ និងសាប៊ូស្រាលៗ ហើយបន្តធ្វើម្តងទៀតនូវជំហានទាំងនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍។
ពិតណាស់ ដូចផ្នែកផ្សេងទៀតនៃរាងកាយដែរ ស្បែកនៃក្លៀកអាចប្រែជាងងឹត ឬប្រែពណ៌ តែប្រសិនបើអ្នកប្រើប្រាស់វិធីខាងលើនេះ ពីរទៅបីដងក្នុងមួយសប្តាហ៍នោះ វាពិតជាអាចជួយអ្នកកែប្រែស្បែកក្លៀករបស់អ្នកបានយ៉ាងមិនគួរឲ្យជឿ។
ប្រភព៖ healthline