រឿងចាំបាច់សម្រាប់ស្ត្រីត្រូវដឹង ក្នុងការពិនិត្យមើលរោគស្ត្រីដើម្បីបង្ការជម្ងឺផ្សេងៗ

Vachana-Website-Beauty4-Health-V2

ការពិនិត្យរោគស្ត្រីគឺជារឿងចាំបាច់ណាស់សម្រាប់បង្ការជម្ងឺផ្សេងៗដែលអាចកើតមាន ដូចនេះថ្ងៃនេះវេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេស សម្ភព និងរោគស្ត្រីនៅមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងលម្អិតពីការពិនិត្យសុខភាពស្ត្រីគួរត្រូវធ្វើឡើងនៅពេលណា? ដោយបែបបទបែបណាទើបប្រសើរ?

វេជ្ជបណ្ឌិត ទឹង សុគន្ធមាលា ឯកទេស សម្ភព និងរោគស្ត្រី បានបកស្រាយថា ការពិនិត្យគួរតែធ្វើអោយបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីធានាពីភាពប្រក្រតីនៃសុខភាព ឬ លឿនជាងនេះក្នុងករណីរកឃើញថាមានបញ្ហាណាមួយ។

បែបបទបែបបទនៃការពិនិត្យសុខភាពស្ត្រី និង អេកូសាស្ត្រ៖

ទី១ ចាប់ផ្តើមពីការសាកសួរប្រវត្តិពីមុន និង ស្ថានភាពសុខភាពរបស់អ្នកជម្ងឺនៅពេលបច្ចុប្បន្ន។

ទី២ ពិនិត្យសរីរាង្គស្ត្រីខាងក្រៅ ស្ថានភាពទ្វារមាស និង មាត់ស្បូនជាចាំបាច់

ទី៣ ពិនិត្យកោសិកាមាត់ស្បូន(ករណីលទ្ធផលធម្មតា ស្ត្រីអាចចាក់វ៉ាក់សាំងបាន)

ទី៤ អេកូសាស្ត្រពិនិត្យសរីរាង្គខាងក្នុងរបស់ស្ត្រី(ស្បូន ក្រពេញបញ្ចេញមេជីវិត…)  និង ស្ថានភាពជុំវិញអាងត្រគៀក។

ករណី> ៣៥ឆ្នាំ៖

គួរបន្ថែម តេស្តរកមេរោគHPV (រយៈពេលវែងនៃការមានដៃគូបង្កើនអត្រាឆ្លងកាន់តែខ្ពស់)។

ការពិនិត្យអេកូសាស្ត្រផ្នែកសុដន់ (ធ្វើលឿនជាងនេះករណីមានសញ្ញាសង្ស័យ ​ឬ មានអត្រាប្រឈម)។

២. ហេតុអ្វីបច្ចុប្បន្នគេជ្រើសរើសយកការពិនិត្យអេកូសាស្ត្រតាមទ្វារមាសមកពិនិត្យសុខភាពស្ត្រី?

ផ្តល់ប្រសិទ្ធភាពខ្ពស់៖

សុងប៉ះផ្ទាល់នឹងសរីរាង្គរបស់ស្ត្រី មិនមានរបាំងបន្ថែមដូចអេកូសាស្ត្រតាមលើពោះ ( រាប់ពីសុងអេកូសាស្ត្រ៖ ស្បែកពោះ ខ្លាញ់ក្រោមស្បែក ប្លោកនោម )។

ពិនិត្យបានទាំងដុំសាច់ និង គីសដែលមានទំហំតូចៗ។

អាចប្រើសម្រាប់វាយតម្លៃសមត្ថភាពបង្កកំណើតរបស់ស្ត្រី( ពិនិត្យទាំងគុណភាព និង ចំនួនមេជីវិត)​។

មានសុវត្ថិភាព និង មិនមានការឈឺចាប់ ៖ សុងមានទំហំតូច និង ត្រូវបានការពារពីក្រៅដោយស្រោមអនាម័យគ្រប់ពេលពិនិត្យ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង