ទាក់ទងនឹងការគេងមានអត្ថបទជាច្រើនលើកឡើងរួចមកហើយ តែថ្ងៃនេះ Admin នឹងបន្ថែមទៅលើផលប៉ះពាល់ចំពោះសម្រស់ស្ត្រីទៀតផងដែរ។ ហើយនេះជាការលើកឡើងរបស់ Rebecca S. Robbins, M.D., Ph.D., អ្នកជំនាញដំណេក និងអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cornell ស្តីពីផលប៉ះពាល់ទៅលើសម្រស់បើសិនជាគេងមិនបានគ្រប់គ្រាន់។
1. ស្បែក រាងកាយ និងខួរក្បាលចាស់ជាងអាយុ
គេងបានតិចដូចជាបង្អត់អាហារដល់ខួរក្បាល រាងកាយ និងស្បែករបស់អ្នកចឹង ដូច្នេះវានឹងចុះខ្សោយម្ដងបន្តិចៗរហូតធ្វើឲ្យអ្នកចាស់ជាងអាយុ។
2. ស្បែករបស់អ្នកក្លាយទៅជាអតុល្យភាព ស្ងួត ស្រអាប់ និងឡើងក្រហម ការគេងមិនបានគ្រប់គ្រាន់
មិនត្រឹមតែប៉ះពាល់ដល់រាងកាយរបស់អ្នកប៉ុណ្ណោះទេ វាប៉ះពាល់ដល់កម្រិតសំណើមនៅក្នុងស្បែករបស់អ្នក និងកាត់បន្ថយកម្រិត pH នៃស្បែក ដែលជាហេតុធ្វើឱ្យស្បែករបស់អ្នកមើលទៅមិនស្រស់បស់ និងមិនសូវមានពន្លឺចែងចាំង។
3. រង្វង់ភ្នែកខ្មៅជាំ
នៅពេលអ្នកគេងគ្រប់គ្រាន់កោសិកានៃរាងកាយរបស់អ្នកនឹងបង្កើតឡើងវិញដែលជួយជួសជុលការខូចខាតនៃស្បែក ហើយនឹងជួយកាត់បន្ថយស្រមោលពណ៌ខៀវ ឬពណ៌ស្វាយនៅក្រោមភ្នែករបស់អ្នកទៀតផង។ ផ្ទុយមកវិញបើអ្នកឧស្សាហ៍គេងមិនលក់ គេងបានតិចរង្វង់ភ្នែកអ្នកនឹងឡើងខ្មៅ ជាំជាដើម។
4. ភាពវ័យឆ្លាត រហ័សរហួនអ្នកត្រូវបានបាត់បង់
អ្នកនឹងមើលទៅខ្សោះៗ ហត់នឿយគ្រប់ពេលនាពេលព្រឹក ដែលវាហាក់ដូចជាមនុស្សឈឺ គ្មានកម្លាំងកំហែងចឹង ដូច្នេះភាពស្រស់បំព្រងនៃជីវិតអ្នកក៏ត្រូវបានកាត់បន្ថយដែរ។
ការគេងសំខាន់ណាស់ ដូច្នេះការរៀបចំការគេងឲ្យបានត្រឹមត្រូវគឺពិតជាត្រូវពិចារណាឡើងវិញ បើសិនជាអ្នកពេលនេះកំពុងដែលជាមនុស្សស្ថិតនៅក្នុងចំណោមអ្នកគេបានតិចជាង ៦ម៉ោង។
អត្ថបទដោយ៖ Vachana Beauty & Health