Song Hye Kyo អាយុ 41 ឆ្នាំគឺជាតារាសម្ដែងកូរ៉េខាងត្បូងមួយរូប ដែលទទួលបានជោគជ័យលើការថតរឿងរបស់នាង ជាមួយនឹងរឿងភាគកូរ៉េល្បីៗជាច្រើន។ ប៉ុន្តែអ្វីដែលទាក់ទាញការចាប់អារម្មណ៍របស់អ្នកគាំទ្រក្រៅពីការសម្ដែង និងសមត្ថភាពដ៏ឥតខ្ចោះរបស់នាងនោះគឺ សម្រស់ដែលក្មេងជាងវ័យ និង ស្បែកដែលភ្លឺម៉ត់រលោងរបស់នាង។ ចង់ដឹងថា តារាស្រីដ៏ល្បីនេះមានអាថ៍កំបាំងថែសម្រស់បែបណាខ្លះ អានអត្ថបទនេះ ៖
១. ប្រើទឹកដោះគោលាងមុខ
ការលាងទឹកដោះគោគឺជាអាថ៌កំបាំងរបស់ OG ដែលជាវិធីមួយសម្រាប់រក្សាស្បែកភ្លឺថ្លា និង ដើម្បីទទួលបានភាពសម្រស់ស្រស់ស្អាតរបស់ជនជាតិកូរ៉េ។Song Hye Kyo និយាយថានាងយកទឹកដោះគោក្តៅមកលាបលើមុខផ្ទាល់ ជាជំហានចុងក្រោយនៃទម្លាប់ថែរក្សាស្បែករបស់នាង។ ម្យ៉ាងទៀត ការជ្រាបចូលទៅក្នុងស្បែកយ៉ាងជ្រៅ ដោយវិធីសាស្ត្រលាងសម្អាតនេះ វាជួយជម្រុះកោសិកាស្បែកដែលងាប់ចេញ និងផ្តល់នូវភាពស្រស់ថ្លា និងមានសំណើមដល់ស្បែក បន្ទាប់ពីលាងមុខរួច។
២. ផ្តល់សំណើមដល់ស្បែក
ការធ្វើឲ្យស្បែកមានសំណើម គឺជាដំណោះស្រាយដ៏សំខាន់ចំពោះបញ្ហាស្បែកដែលស្ងួត និង រោល។ ដូច្នេះ បន្ទាប់ពីសម្អាតស្បែករួច តារាស្រីរូបនេះ លាបប្រភេទផលិតផលផ្តល់សំណើម សារធាតុសំខាន់លើស្បែក ដែលជួយរក្សាសំណើមដល់ស្បែករបស់នាង។
3. ដុំទឹកកក
ទឹកកកមិនត្រឹមតែជួយមិនឱ្យមានការហើមពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ជំរុញឈាមរត់លើមុខផងដែរ ។ ជំហានមួយក្នុងការថែរក្សាស្បែកបន្ទាប់របស់ Song Hye Kyo គឺការម៉ាស្សាដុំទឹកកកលើមុខរបស់នាងផ្ទាល់ដើម្បីផ្តល់សំណើមដល់ស្បែក និងការពារកុំឲ្យស្បែកមានការហើមដោយមិនដឹងខ្លួន។
4. លាប SunScreen
តារាស្រីអាយុ ៤១ឆ្នាំនេះ ជឿជាក់ថា ការលាបឡេការពារកម្តៅថ្ងៃជាប់លាប់ពិតជាមានអត្ថប្រយោជន៍សម្រាប់ស្បែកជាខ្លាំង។ ការលាបឡេការពារកម្តៅថ្ងៃ ជួយការពារស្បែករបស់នាងមិនឲ្យខូចខាតដោយសារតែពន្លឺថ្ងៃ និង ធូលីដី ឬ សារធាតុផ្សេងៗមិនងាយឲ្យឡើងមុន។ ដូច្នេះហើយ Song Hye Kyo តែងតែលាប Sunscreen យ៉ាងជាប់លាប់ ដែលជួយនាងការពារស្បែករបស់នាងមុនពេលចេញទៅក្រៅ ឬនៅកន្លែងធ្វើការ។
5. ផាត់មុខជាប្រចាំ
ការផាត់មុខគឺជាចំនុចមួយដែលធ្វើឲ្យរូបរាងរបស់នាងស្អាតបានមួយកម្រិតបន្ថែមទៀត ទោះជាស្ថិតក្នុងកាលៈទេសៈណា តារាស្រីរូបនេះ ក៏ទទួលស្គាល់ថា ភាពចាស់គឺជាដំណើរការមួយរបស់ធម្មជាតិ ប៉ុន្តែប្រសិនបើយើងបណ្តោយពេកក៏មិនកើតដែរ។ ដូច្នេះហើយ ការផាត់មុខដោយធម្មជាតិជាប្រចាំក៏អាចជួយលើកសម្រស់របស់មនុស្សស្រីផងដែរ។
ក្រៅពីរបបថែរក្សាស្បែកយ៉ាងមានប្រសិទ្ធិភាព តារាស្រីដ៏ល្បីឈ្មោះនេះ ក៏បានរំលឹកថា ការញ៉ាំអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណជាប្រចាំ ក៏ងាចជួយកម្ចាត់ជាតិពុល និងជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អដូចគ្នាដែរ។
ប្រភព ៖ KoiMoi.com