អ្នកចូលចិត្តញ៉ាំពងមាន់ ពងទាឆៅៗ ជ័រភ្នៅ សូមផ្អាកសិន ព្រោះមានករណីឆ្លងជំងឺផ្តាស់សាយបក្សី

Beauty-&-Health-V2

ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកស្លាប់ដោយសារតែ មានការឆ្លងជំងឺផ្តាស់សាយបក្សី មកលើមនុស្ស ប្រភេទ H5N1 ដែលជនរងគ្រោះមានភេទប្រុស អាយុ 50ឆ្នាំ ទីលំនៅក្នុងភូមិម្រាក់ទាប ឃុំត្រល់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងនោះដើមហេតុគឺ ជនរងគ្រោះបានប៉ះពាល់ និងបរិភោគមាន់ដែលមានផ្ទុះវីរុស H5N1 នេះ យ៉ាងណាមិញបើទោះបីជាជំងឺនេះវាមិនឆ្លង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ពិតមែន តែអ្នកក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដូចគ្នា ព្រោះវាមានការគម្រាមកំហែងខ្លាំង ដែលពិបាកព្យាបាលជាពិសេសទៅលើ មនុស្សចាស់ និងកូនក្មេង។

ដូច្នេះអ្នកគួរតែលាងដៃឲ្យបានស្អាត រាលពេលដែលបានប៉ះជាមួយនឹងសត្វបក្សាបក្សី ព្រោះវីរុសទាំងនេះវានៅក្នុងពពួកសត្វស្លាបទាំងអស់ហ្នឹង និងកុំបរិភោគពពួកមាន់ដែលងាប់ និងស៊ុតដែលឆៅៗ។

ប្រភព៖ ក្រសួងសុខាភិបាល

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង