កាហ្វេ គឺជាភេសជ្ជៈដែលមានអ្នកផឹកច្រើនជាងគេទីពីរ នៅជុំវិញពិភពលោក។ វាមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ សម្រាប់សុខភាពរបស់ផងដែរ។
សព្វថ្ងៃនេះ កាហ្វេ គឺដូចជាអាហារសំខាន់នៅក្នុងរបបអាហាររបស់មនុស្សជាច្រើន ហើយខណៈពេលដែលវាជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈដែលពេញនិយមបំផុត ឥទ្ធិពលរបស់វាទៅលើសុខភាព នៅតែជាកង្វល់សម្រាប់មនុស្សជាច្រើន។
ដូច្នេះ ខាងក្រោមនេះគឺជាមូលហេតុ ដែលអ្នកគួរផឹកកាហ្វេ ដើម្បីសុខភាព និងសុភមង្គលរបស់អ្នក។
១. វាមានលក្ខណៈសម្បត្តិ ប្រឆាំងនឹងជំងឺមហារីក
យោងតាមរបាយការណ៍ មានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រវាងការទទួលទានកាហ្វេ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទដូចជា ពោះវៀនធំ ថ្លើម មាត់ ក្រពេញប្រូស្តាត ជំងឺមហារីកស្បែក និងមហារីកស្បូន។ ក្នុងនោះ មហារីកថ្លើម និងពោះវៀនធំ គឺជាមូលហេតុចម្បងមួយចំនួននៃការស្លាប់នៅជុំវិញ ពិភពលោក ហើយយោងតាមការសិក្សា ហានិភ័យនៃទាំងពីរត្រូវបានកាត់បន្ថយ ដោយការទទួលទានកាហ្វេជាប្រចាំ។
២. វាធ្វើអោយប្រសើរឡើង នូវការអនុវត្តផ្នែករាងកាយ
កាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន ដែលដើរតួជាភ្នាក់ងាររំញោចដែលបង្កើនកម្រិត adrenaline នៅក្នុងខ្លួន។ នេះជាហេតុផលដែលគ្រូហាត់ប្រាណ តែងតែណែនាំឱ្យផឹកកាហ្វេមុនពេលហ្វឹកហាត់ ព្រោះកាហ្វេជួយបង្កើនសមត្ថភាពរាងកាយរបស់យើង។ វាក៏អាចកាត់បន្ថយកម្រិតនៃការឈឺចាប់ ពេលធ្វើលំហាត់ប្រាណ ហើយវាធ្វើឲ្យការហាត់ប្រាណ មានអារម្មណ៍ល្អប្រសើរជាងមុន។
៣. កាត់បន្ថយហានិភ័យ នៃជំងឺទឹកនោមផ្អែមប្រភេទ2
ជំងឺទឹកនោមផ្អែមប្រភេទទី ២ ត្រូវបានកំណត់លក្ខណៈ ដោយកម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងធន់នឹងអាំងស៊ុយលីន ហើយជំងឺទឹកនោមផ្អែម គឺជាមូលហេតុចម្បងនៃជំងឺនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសឥណ្ឌា មនុស្សជាច្រើនបានរងផលប៉ះពាល់ជាច្រើន ចំណែកការផឹកកាហ្វេ អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ក្រោមការសិក្សាមួយដែលចេញផ្សាយ ដោយទស្សនាវដ្ដី JAMA internal Medicine បានរកឃើញថា កាលណាយើងញ៉ាំកាហ្វេច្រើន ហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កាន់តែទាប។
៤. វាអាចធ្វើឱ្យថ្លើមរបស់អ្នក មានសុខភាពល្អ
ថ្លើមរបស់យើង មានតួនាទីច្រោះជាតិពុលចេញពីឈាមរបស់យើង ដែលរត់ពេញរាងកាយរបស់យើង។ វាគឺជាប្រព័ន្ធចម្រោះ ដែលភ្ជាប់មកជាមួយនៃរាងកាយរបស់យើង។ ប្រសិនបើថ្លើមត្រូវបានប៉ះពាល់ រាងកាយដែលនៅសល់នឹងរងទុក្ខ យ៉ាងណាមិញ ការពិសាកាហ្វេអាចការពារសុខភាពថ្លើមរបស់យើង។
៥. ធ្វើឲ្យអ្នកមានអាយុវែង
បន្ទាប់ពីបានអានអត្ថប្រយោជន៍សុខភាពខាងលើហើយ អ្នកប្រាកដជាទទួលបានចំណាប់អារម្មណ៍ថា កាហ្វេមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នក ជាការពិត កាហ្វេត្រូវបានផ្សារភ្ជាប់ទៅនឹង ការដែលធ្វើឲ្យអ្នកផឹកទទួលបាន អាយុវែងពិតមែន។
ដូច្នេះ ការផឹកកាហ្វេ អាចផ្តល់ឲ្យយើងនូវសារធាតុ ប្រឆាំងអុកស៊ីតកម្មច្រើនជាងអ្នកនឹងទទួលបាន ពីទាំងផ្លែឈើ បន្លែ រួមបញ្ចូលគ្នា តាមការសិក្សាស្រាវជ្រាវមួយចំនួន។
ប្រភព៖ medylife