អ្វីទៅជាការចាក់បំពេញខ្លាញ់? ហើយត្រូវចាក់នៅពេលណា?

Beauty-&-Health-V2

សម្រាប់អ្នកដែលចង់ស្អាត និងនៅក្នុងវិស័យកែសម្ផស្សប្រាកដជាធ្លាប់លឺ «ការចាក់បំពេញខ្លាញ់» ហើយ តែតើការចាក់បំពេញខ្លាញ់នោះជាអ្វីឲ្យច្បាស់? ហើយតើគេគួរតែចាក់បំពេញខ្លាញ់នោះនៅពេលណា?

ហើយថ្ងៃនេះ វេជ្ជបណ្ឌិត ចាន់ សញ្ញា ដែលជាគ្រូពេទ្រឯកទេសវះកាត់កែសម្ផស្សនៅគ្លីនិច Crystal Clinic នឹងធ្វើការបញ្ជាក់ច្បាស់ៗពីរឿងទាំងឲ្យកាន់តែលម្អិត។

អ្វីទៅជាការចាក់បំពេញខ្លាញ់?

ការចាក់បំពេញខ្លាញ់ គឺជាការដកយកខ្លាញ់នៃចំណុចណាមួយ នៃរាងកាយរបស់យើង ដូចជាផ្នែកក្បាលពោះ ឬភ្លៅជាដើម យកមកចាក់បំពេញផ្នែកផត ឬខូង ឬក៏ផ្នែកណាមួយដែលអ្នកចង់ឲ្យមានភាពប្រសើរឡើងវិញ។

តើយើងប្រើប្រាស់ការចាក់បំពេញខ្លាញ់នៅពេលណា?

ជាទូទៅ យើងប្រើប្រាស់ការចាក់បំពេញខ្លាញ់ទៅលើ ២វិស័យ ដូចជា

១.  វះកាត់កែលំអរ ៖ ដែលប្រើប្រាស់ទៅលើជំងឺ ដែលបាត់បង់កោសិការក្រោយការវះកាត់ ឬក៏អ្នកជំងឺដែលមានបញ្ហាតាំងពីកំណើត ដូចជាផតមុខតាំងពីកំណើត

២. វះកាត់កែសម្ផស្ស ៖ ដែលប្រើប្រាស់ច្រើនទៅលើការចាក់បំពេញផ្ទៃមុខ ឧទាហរណ៍សម្រាប់អ្នកដែលមានសៀតផ្កា ឬមុខផត នោះគឺនឹងមានភាពចំណាស់ ដូច្នេះយើងអាចប្រើប្រាស់ការចាក់បំពេញខ្លាញ់ទៅលើសៀតផ្កា ក្រោមភ្នែក ឬក៏ចាក់ពេញផ្ទៃមុខធ្វើឲ្យមុខក្មេងជាងវ័យ។ ម៉្យាងវិញទៀត យើងក៏អាចចាក់បំពេញខ្លាញ់នៅដើមទ្រូង ត្រគៀក ឬកន្លែងផ្សេងទៀតដែលអ្នកចង់ឲ្យមានប្រសើរឡើងវិញ។

តើការចាក់បំពេញខ្លាញ់ អាចរស់នៅជាមួយខ្លួនយើងបានរយៈពេលប៉ុន្មាន?

ជាទូទៅ ការចាក់បំពេញខ្លាញ់ គឺអាស្រ័យទៅតាមរាងកាយរបស់មនុស្សម្នាក់ៗ អ្នកខ្លះដែលចាក់ទៅអាចស្រូបបាន 60-70% អ្នកខ្លះស្រូបតិចតួច អ្នកខ្លះក៏អាចរស់នៅបានយូរ 3ឆ្នាំ ហើយអ្នកខ្លះក៏អាចមួយជីវិតផងដែរ ដែលវាអាស្រ័យទៅតាមរាងកាយរបស់គាត់។

ព្រោះការចាក់បំពេញខ្លាញ់ គឺប្រើប្រាស់ទៅលើគោលបំណង 2

ទី១ គឺចាក់បំពេញកន្លែងផត

ទី២ ចង់ឲ្យកោសិការខ្លាញ់វាដុះទៅក្នុងរាងកាយរបស់យើង ដូច្នេះហើយបានជាវាអាស្រ័យទៅតាមរាងកាយរបស់អ្នកចាក់ដូចគ្នា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង