ដោយសារតែមានចម្ងល់ច្រើនទាក់ទងទៅទឹង តើអ្វីជាការធ្វើតេស្តពិសារជាតិស្ករ 75ក្រាម ឬ Oral Glucose Tolerance Test (OGTT)? តើតេស្តនេះលំបាកក្នុងការធ្វើរឺទេ? មានផលប៉ះពាល់អ្វីដែរទេ?
សូមស្តាប់ការពន្យល់លំអិតពីសំណាក់វេជ្ជបណ្ឌិត អ៊ាម សេរីរដ្ឋ ឯកទេសជម្ងឺទឹកនោមផ្អែម និង ក្រពេញអរម៉ូន ដែលបានធ្វើការបកស្រាយជូនអ្នកទស្សនាទាំងឡាយ តាមរយៈ វចនា-Vachana ចង់ដឹងយ៉ាងណា សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា ៖
តើពេលណាទើបអាចធ្វើតេស្តនេះ?
តេស្តនេះ យើងអាចធ្វើដើម្បីបញ្ជាក់ពី ការរុករកជំងឺទឹកនោមផ្អែមប្រភេទទី ២ ឬក៏ជំងឺទឹកនោមផ្អែកអំឡុងពេលមានផ្ទៃពោះ។
តើតេស្តនេះដំណើរការទៅយ៉ាងដូចម្តេច?
ទី 1 តម្រូវឲ្យអ្នកជំងឺតមអាហាររយៈពេល យ៉ាងតិច 8 ម៉ោង ឧទាហរណ៍ចាប់ពីម៉ោង 12 យប់ រហូតដល់ម៉ោង 8 ព្រឹក ហើយពេលមកជួបពេទ្យ ពេទ្យនឹងបូមឈាមមើលជាតិស្ករមុនពេលអាហារពេលព្រឹករបស់អ្នកធ្វើតេស្ត 1 និងបន្ទាប់មកឲ្យអ្នកធ្វើតេស្តពិសារទឹក ដែលមានជាតិស្ករនៅក្នុងនោះ 75ក្រាម បន្ទាប់មកនឹងបូមមើលជាតិស្ករ 1 ម៉ោង ឬ 2ម៉ោង បន្ទាប់ពីអ្នកធ្វើតេស្តពិសារទឹកមានជាតិស្ករហើយ ។
តើតេស្តនេះគេនឹងមើលយ៉ាងមិច គឺអាស្រ័យទៅតាមថា អ្នកជំងឺចង់ដឹងពីអ្វី?
បើសិនជាចង់រកជំងឺទឹកនោមផ្អែមប្រភេទទី 2 គឺតេស្តចាប់ពីលទ្ធផល ស្ករក្នុងឈាមរបស់គាត់ធំជាង ឬស្មើ 200mg/dl
ប្រសិនបើទាក់ទងជាមួយជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺមួយម៉ោងក្រោមហូបទឹកជាតិស្ករធំជាង ឬស្មើ 180mg/dl និង 2 ម៉ោងក្រោយហូបជាតិស្ករ 153mg/dl។
ទាក់ទងនឹងចម្ងល់ថា បើឲ្យអ្នកជំងឺគាត់ហូបជាតិស្ករ នោះស្ករគាត់នឹងឡើង មិនចម្លែកទេ វាមិនមែនជាជំងឺទេ តែបកប្រែមកវិញ បើសិនបើអ្នកជំងឺមានលំពែងធម្មតា ជាទូទៅ 2 ម៉ោងក្រោយពិសារជាតិស្ករ ស្កររបស់គាត់នឹងមកក្នុងចំនួនធម្មតា តូចជាង 126mg/dl ប៉ុន្តែបើគាត់មានបញ្ហាលំពែង ខ្សោយលំពែង ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ ឬក៏ជំងឺទឹកនោមផ្អែមប្រភេទទី 2នោះ ជាតិស្កររបស់គាត់នឹងមិនមកធម្មតា ដូចអ្នកធម្មតាទេ។