មានមនុស្សជាច្រើនខ្លាច មិនហ៊ានចាក់ Botox ទេព្រោះមានការយល់ច្រឡំជាច្រើន តែការពិតគឺល្បីខាងដោះស្រាយបញ្ហាជ្រីវជ្រួញ ញើសក្លៀក និងជួយលើសម្រស់ជាច្រើនទៀត ដូច្នេះដើម្បីលម្អិត ថ្ងៃនេះ វេជ្ជបណ្ឌិតដ៏ស្រស់ស្អាត គួច ច័ន្ទដាលីស បម្រើការនៅគ្លីនិច Crystal Esthetic Dermatology & Spa នឹងបញ្ជាក់ឲ្យច្បាស់ក្នុងអត្ថបទនេះ៖
១. ជួយបំបាត់ស្នាមជ្រីវជ្រួញ ជួយបង្រួមសាច់ដុំថ្គាមឲ្យតូចជាងមុន ជួយបំបាត់ញើសក្លៀក បង្រួមសាច់ដុំដើមដៃ ស្មាឲ្យតូចស្រឡូន ជាដើម..
២. ប្រសិទ្ធភាព Botox មានរយៈពេល ៦ទៅ ៩ខែ ដោយការចាក់គ្មានផលប៉ះពាល់នោះទេ ដូច្នេះកាលដែលមានមនុស្សជាច្រើនភ័យខ្លាចមិនហ៊ានចាក់គឺពិតជាមិនត្រឹមត្រូវឡើយ
៣. Botox ខុសពី Filler ខុសពី silicone ដែលសារធាតុ Botox គឺរាវហើយរលាយទៅវិញពេលអស់សុពលភាព ហើយពាក្យដែលគេថាចាក់ទៅសល់ មានខ្ទុះក្នុងស្បែកវាមិនត្រឹមត្រូវនោះទេ
៤. ការចាក់ Botox ត្រូវធ្វើឡើងដោយវេជ្ជបណ្ឌិតជំនាញ និងមានវិជា្ជជីវៈត្រឹមត្រូវ ដូច្នេះបើអ្នកចង់ប្រើសេវាកម្មជំនួយសម្រស់នេះគួរតែពិគ្រោះជាមួយដុកទ័រ និងទទួលការចាក់ឲ្យបានត្រឹមត្រូវ។
ទាក់ទងនឹងសម្រស់ក្មេងជាងវ័យ បំពេញចំណុចដែលយើងអត់សូវស្អាត មានមនុស្សជាច្រើនបានយល់ច្រឡំរវាង Botox និង Filler តែវាពិតជាខុសគ្នា ហើយមុខងារ និងសារធាតុក៏ខុសគ្នាដែរ ដូច្នេះដើម្បីឲ្យប្រាកដចិត្ត និងមានសុវត្ថិភាពមុនអ្នកទទួលសេវាកម្មណាមួយអ្នកគួរពិគ្រោះជាមួយដុកទ័រជំនាញសិន។