ការពិនិត្យផ្ទៃពោះដែលម៉ាក់ៗកូនដំបូង គួរតែដឹងចាំបាច់ដើម្បីសុខភាពម្ដាយ និង ទារក

Vachana-Website-Beauty-Ad-JUERA-7

ចំពោះម៉ាក់ៗគ្រប់រូប ជាពិសេសម៉ាក់ៗទម្ងន់កូនដំបូងអាចនឹងគិតច្រើនក្នុងការមើលថែកូនក្នុងផ្ទៃឲ្យបានល្អ ដូច្នេះការពិនិត្យ និងជួបជាមួយគ្រូពេទ្យឯកទេសជារឿងសំខាន់ ព្រោះពេលខ្លះអាចមានជំងឺផ្សេងៗទៀតកំឡុងពេលពពោះ ដែលតម្រូវឲ្យមានការចូលរួមពីដុកទ័រឯកទេសផ្សេងៗទៀត។ ដូច្នេះខាងក្រោមនេះ ជារឿងសំខាន់ៗដែលម៉ាក់ៗចាំបាច់ត្រូវយល់ដឹងជាចាំបាច់ដើម្បីសុខភាពម្ដាយ និងទារក។

១.ពេលដែលម៉ាក់ត្រូវមកមន្ទីរពេទ្យចាំបាច់

  •  នៅពេលបាត់រដូវ១ខែដំបូងភ្លាម ហើយម៉ាក់ៗដឹងថាពិតជាមានផ្ទៃពោះមែន ម៉ាក់ៗចាំបាច់ត្រូវពិគ្រោះ​ និង ពិនិត្យអេកូសាស្ត្រ​ជាមួយដុកទ័រឯកទេសដើម្បីផ្ទៀងផ្ទាត់សុខភាពរបស់ម្តាយ និង គភ៌ ហើយក៏ងាយស្រួលក្នុងការណាត់ជួបតាមដានបន្តប​ន្ទាប់ដែរ។ លើសពីនេះ ម៉ាក់ៗក៏អាចទទួលថ្នាំដែលចាំបាច់សម្រាប់ផ្ទៃពោះបានទាន់ពេលវេលា។

២.​ ម៉ាក់ត្រូវការពិនិត្យផ្ទៃពោះ និង អេកូសាស្ត្រ គួរតែត្រូវធ្វើអោយបានរៀងរាល់ខែ

​មានអ្នកខ្លះនិយាយថាការធ្វើអេកូមានការប៉ះពាល់ដល់ទារក តែមិនចឹងនោះទេ។ ការពិនិត្យ និងអេកូបែបនេះព្រោះការប្រែប្រួលរាង្គកាយរបស់ម្តាយ និង ការវិវត្តរបស់គភ៌មានលក្ខណៈផ្សេងៗគ្នា​ពីខែ​ទៅ១ខែ ហើយករណីមានរកឃើញមានបញ្ហាមិនប្រក្រតី​(​ពិសេសេក្នុងត្រីមាសទី ៣) គឺឆាប់ស្វែងរកដំណោះស្រាយទាន់ពេល ព្រោះផលវិបាកខ្លះអាចធ្ងន់ធ្ងរ តម្រូវឲ្យទទួលការព្យាបាលពីគ្រូពេទ្យច្រើនឯកទេសក្នុងពេលតែមួយ។

៣. រឿងដែលចាំបាច់ផ្សេងៗទៀតដែលម៉ាក់ៗត្រូវដឹង

ម៉ាក់ៗត្រូវដឹងថា ការពិនិត្យឈាមជារឿងចាំបាច់ ត្រូវធ្វើ លើកទី១​​ នៅចុងត្រីមាសទី១ និង ដើមត្រីមាសទី២ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពម្តាយ និង ស្រាវជ្រាវរកជំងឺចាំបាច់មួយចំនួន និង ពិនិត្យរកអត្រាប្រឈមនៃជម្ងឺខ្សោយប្រាជ្ញាពីកំណើតរបស់កូនក្នុងផ្ទៃ។ លើកទី២​ នៅចុងត្រីមាសទី២ និងដើមត្រីមាសទី៣​ ដើម្បីតាមដានស្ថានភាពសុខភាពបន្ត។ បន្ទាប់មក ​​ពិនិត្យឈាម និង ទឹកនោមពេលគ្រប់ខែ ផ្ទៀងផ្ទាត់សុខភាពបងៗជាម្តាយ ដើម្បីត្រៀមខ្លួនសម្រាប់សម្រាល។

លើសពីនេះការពិនិត្យអេកូបេះដូង សិក្សាចង្វាក់បេះដូងម្តាយ និង ពិនិត្យសុខភាពទូទៅមុនសម្រាល​ ដើម្បីវាយតម្លៃពីហានិភ័យសុខភាពសម្រាប់ការសម្រាល ។

ហើយរឿងមួយទៀតដែលមិនអាចចោលបានគឺ ការតាមដានចង្វាក់បេះដូងកូន និង ការកន្ត្រាក់ស្បូនដោយម៉ាស៊ីនអេឡិចត្រនិក​ ធ្វើនៅពេលគ្រប់ខែ រយៈពេល២០-៣០នាទីដើម្បីធានានូវការបំរះធម្មតារបស់ទារក និង កំរិតនៃការកន្ត្រាក់ស្បូន ដែលអាចធ្វើលឿនជាងនេះ បើសង្ស័យមានសញ្ញាឈឺពោះមុនកំណត់។

៤.រឿងដែលម៉ាក់ៗត្រូវធ្វើបន្ត បើករណីរកឃើញភាពមិនប្រក្រតីណាមួយក្នុងពេលតាមដានផ្ទៃពោះ

បើករណីម៉ាក់ៗមានអីមិនប្រក្រតី ម៉ាក់ៗត្រូវពិនិត្យឈាមបន្ថែម​ ដូចជាធ្វើតេស្តរកជម្ងឺទឹកនោមផ្អែមដោយការហូបស្ករ, បណ្តុះមេរោគក្នុងឈាម ឬ ទឹកនោម…. ម្យ៉ាងទៀត ការវាស់ប្រវែងមាត់ស្បូនដោយអេកូសាស្ត្រតាមទ្វារមាស និង ការពិនិត្យ MRI  ព្រមទាំង ការពិនិត្យស ក្នុងទ្វារមាស ក៏ត្រូវធ្វើឡើងដែរ។

ទាំងអស់នេះសុទ្ធសឹងតែជារឿងសំខាន់ៗ ដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់បំផុត ហើយការដែលម៉ាក់ៗមកពិនិត្យតាមការណាត់ឲ្យបានទៀងទាត់ គឺជារឿងចាំបាច់ណាស់ដើម្បីធានាបាននូវសុវត្ថិភាពម្ដាយ និងកូន។  

លើសពីនេះរឿងដែលសំខាន់មួយទៀតដែលម៉ាក់ត្រូវយកចិត្តទុកដាក់គឺ ការតាមដានផ្ទៃពោះតាមត្រីមាសនីមួយៗ ប៉ុន្តែម៉ាក់”ក៏មិនចាំបាច់ឈឺក្បាលដែរ ដោយសារនៅសម្ភពមេម័រ គឺមានជាតារាងពិនិត្យទាំងអស់តែម្ដង។ ហើយមួយទៀត ម៉ាក់ៗមានដឹងអត់ថាគួរធ្វើយ៉ាងណាទៀត បើកំពុងពពោះហើយមានជំងឺផ្សេងៗចូលមក ដូចជាទឹកនោមផ្អែម លើសឈាម ឬក៏មានការឆ្លងរោគផ្សេងៗ? 

តែម៉ាក់ៗក៏មិនបាច់បារម្ភដែរ ព្រោះ នៅសម្ភពមេម័រ គឺមានមានដុកទ័រគ្រប់ផ្នែកទាំងអស់ដើម្បីចាំជួយ និងព្យាបាលគ្រប់បញ្ហាដែលម៉ាក់ជួបប្រទះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង