កំហុស ៥យ៉ាង ពេល​សិត​សក់​ដែល​អាច​បំផ្លាញ​សក់​អ្នកបានយ៉ាងឆាប់រហ័ស

Vachana-Website-Beauty-6-Health-V2

ការសិតសក់អាចមើលទៅធម្មតា មិនមានអ្វីធំដុំទេ ប៉ុន្តែប្រហែលអាចមានមនុស្សជាច្រើននៅតែមានកំហុស ក្នុងការថែរក្សាសក់ដែល ធ្វើឲ្យសក់ខូចដោយមិនដឹងខ្លួន។ ខាងក្រោមនេះ ជាកំហុស៥យ៉ាង ពេល​សិត​សក់​ដែល​អាច​បំផ្លាញ​សក់​អ្នកបានយ៉ាងងាយស្រួល ដូចនេះកុំមើលរំលងចំណុចទាំងនេះ ៖

១.  អ្នកសិតសក់របស់អ្នកខុសទិសដៅ

ការ​​សិតសក់​ពី​លើ​ទៅ​ក្រោម​អាច​លាត​សក់​ចេញ​ពី​ឫស ហើយ​នាំ​ឱ្យសសៃសក​ខូច និងងាយ​បែកចុង។ ម្យ៉ាងទៀត វិធី​ល្អ​ និងមាន ប្រសិទ្ធភាពបំផុតគឺ បែងចែកសក់របស់អ្នកជាផ្នែកៗ ហើយ​សិត​ថ្នមៗពីចុងសក់របស់អ្នកទៅលើវិញ។

២. . អ្នកកំពុងប្រើក្រាស់ខុស

ការប្រើក្រាស់​សិតសក់​ត្រឹមត្រូវ​ អាចជួយ​ការពារ​សក់​មិន​ឲ្យ​ខូច ​ការពារ​សក់​មិន​ឲ្យស្ងួត ព្រមទាំងបែកចុង និង ងាយដាច់ផុត។ ដូចនេះ ការជ្រើសរើសក្រាស់សិតសក់ ដើម្បីធ្វើឲ្យសក់របស់អ្នកមានសុខភាពក៏ជារឿងចាំបាច់ដែរ។

៣. អ្នកសិតសក់ញឹកញាប់ពេក

ការ​សិត​សក់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ខ្សោយ និង សសៃសក់​ងាយ​នឹង​ដាច់ផងដែរ។ ដូចនេះ កាត់បន្ថយការសិតសក់របស់អ្នក ដើម្បីកុំឲ្យក្រាស់សិតសក់​ជាប់​ស្បែកក្បាលពេញ​មួយថ្ងៃ ដែល​អាច​បណ្តាល​ឱ្យ​កោសិកា​នៃស្បែក​ក្បាលរបស់អ្នកឆាប់ងាប់។

៤. អ្នកមិនសិតសក់មុនពេលកក់សក់

ការ​សិត​សក់​មុន​ពេល​ងូត​ទឹក ឬ កក់សក់ ​អាច​ជួយ​ការពារ​សសៃសក់​មិន​ឱ្យ​ជំពាក់​និង​ស្អិត ព្រោះនៅពេលដែលអ្នកងូតទឹក សក់សក់របស់នឹងប្រែជាជំពាក់ជាងមុនពេលសក់របស់អ្នកស្ងួត។ ដូចនេះកុំភ្លេចសិតសក់របស់អ្នកមុនពេលចូលងូតទឹក ឬកក់សក់។

សរុបមកវិញ ការសិតសក់​ខុស​​អាច​ធ្វើ​ឱ្យ​សរសៃ​សក់​ស្ងួត ខ្សោយ និង​បែកចុង​លឿនជាងសសៃសក់ធម្មតា។ ទន្ទឹមនឹងនេះ ការសិតសក់ឱ្យបានត្រឹមត្រូវ អាចរួមចំណែកធ្វើឱ្យសក់ភ្លឺរលោង ការពារសក់ជ្រុះ និងថែមទាំងជំរុញឱ្យសក់របស់អ្នកដុះលូតលាស់បានល្អថែមទៀតផង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង