ចង់បានចង្កេះស្ដើង គឺជាក្តីសុបិនរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែ វាមិនងាយស្រួលទាល់តែសោះក្នុងការសម្រកទម្ងន់ជុំវិញក្បាលពោះ និងទទួលបានចង្កេះស្ដើង។ អ្នកត្រូវនិយាយថា ‘ទេ’ ចំពោះអាហារឥតបានការ ហាត់ប្រាណ និងធ្វើតាមទម្លាប់នៃការតមអាហារយ៉ាងតឹងរ៉ឹងដើម្បីទទួលបានរាងស្អាតដូចតួស្រីដែលអ្នកចូលចិត្ត។ នេះជាគន្លឹះមួយចំនួនដើម្បីទទួលបានចង្កេះតូចជាងមុនក្នុងរយៈពេល ៧ ថ្ងៃ។
១. មើលអ្វីដែលអ្នកទទួលទាន
វាជារឿងសំខាន់ក្នុងការផ្លាស់ប្តូររបបអាហាររបស់អ្នក ប្រសិនបើអ្នកចង់ទទួលបានចង្កេះតូចជាងនេះ។ ការទទួលទានអាហារ ដែលអាចជួយអ្នកដុតកាឡូរីជាវិធីល្អបំផុតមួយដើម្បីសម្រកខ្លាញ់ ដូចជាផ្លែឈើ បន្លែបៃតង និងប្រូតេអ៊ីនគ្មានខ្លាញ់ឲ្យបានច្រើន វេជ្ជបណ្ឌិតនិយាយថាអ្នក ត្រូវកាត់បន្ថយ 500 កាឡូរីក្នុងមួយថ្ងៃ ដើម្បីសម្រកទម្ងន់មួយផោនក្នុងមួយសប្តាហ៍។
២. រក្សាសំណើម
យើងតែងតែត្រូវបានណែនាំថា ការផឹកទឹក 6-8 កែវជារៀងរាល់ថ្ងៃ ដោយសារទឹកអាចបណ្តេញជាតិពុលចេញពីរាងកាយ និងការពាររាងកាយអ្នក ពីភាពច្របូកច្របល់រវាងការស្រេកទឹក និងភាពអត់ឃ្លាន។ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបរិភោគ ត្រូវប្រាកដថាអ្នកបង្កើតទម្លាប់ផឹកទឹកមួយកែវ មុនពេលញ៉ាំអាហាររបស់អ្នក។
៣. បន្ថែមជាតិសរសៃ ទៅក្នុងរបបអាហាររបស់អ្នក
អាហារដែលសំបូរទៅដោយជាតិសរសៃ គឺចាំបាច់នៅក្នុងរាល់របបអាហារ ដែលមានសុខភាពល្អ ពួកវាជួយធ្វើឱ្យមានតុល្យភាពចលនាពោះវៀន ដែលកាត់បន្ថយការហើមពោះ ពួកវាក៏ជួយពិនិត្យមើលភាពឆ្អែតរបស់មនុស្សម្នាក់ៗផងដែរ ម៉្យាងពួកវាក៏មានកាឡូរីទាបផងដែរ បើប្រៀបធៀបទៅនឹងអាហារដទៃទៀត។
៤. គេងឱ្យបានគ្រប់គ្រាន់
កង្វះនៃការគេង ក៏អាចនាំឱ្យមានអតុល្យភាពអ័រម៉ូន ដែលអាចបង្កើនចំណង់អាហារ និងរួមចំណែកដល់ការឡើងទម្ងន់ផងដែរ។
ប្រភព៖ medylife