ជិតចូលឆ្នាំចិនហើយ តើអ្នកបានរៀបចំសកម្មភាពជាបន្តបន្ទាប់ហើយឬនៅ? រដូវកាលនេះ អាចជារដូវកាលដែលងាយស្រួលឡើងទម្ងន់ជាទីបំផុត។ តើធ្វើដូចម្តេចដើម្បីញ៉ាំអាហារឲ្យបានច្រើនដោយមិនខ្លាចឡើងទម្ងន់? ល្បិចទាំង ៥ នេះអនុញ្ញាតឱ្យអ្នករីករាយជាមួយអាហារឆ្ងាញ់ ខណៈពេលដែលអាចកាត់បន្ថយឱកាសក្នុងការឡើងទម្ងន់របស់អ្នកបាន ៖
១. ផឹកទឹកក្រូចឆ្មាមុនពេលអាហារ
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ខួរក្បាលរបស់មនុស្សមិនអាចបែងចែករវាងការស្រេកទឹក និងស្រេកឃ្លានបាននោះទេ។ ដូច្នេះ 30 នាទីមុនពេលញ៉ាំអាហារ អ្នកអាចផឹកទឹកក្រូចឆ្មារ 500ml ដើម្បីជួយកាត់បន្ថយការឃ្លានរបស់អ្នក។ លើសពីនេះ ទឹកក្រូចឆ្មា ក្រូចឆ្មាត្រូវត្រាំក្នុងទឹកជាមួយនឹងសំបក ព្រោះសំបកក្រូចឆ្មាមានជាតិសរសៃ និងអាចបង្កើនអារម្មណ៍នៃភាពឆ្អែត ដែលអាចកាត់បន្ថយបរិមាណកាឡូរីដែលអ្នកញ៉ាំនៅពេលក្រោយបានយ៉ាងមានប្រសិទ្ធភាព។
២. កុំផឹកភេសជ្ជៈមានជាតិស្ករ
យកល្អកុំទទួលទានភេសជ្ជៈដែលមានជាតិស្ករដូចជា ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈកំប៉ុង មុនពេលញ៉ាំអាហារ ព្រោះការផឹកភេសជ្ជៈមានជាតិស្ករពេលពោះទទេនឹងធ្វើឱ្យជាតិស្ករក្នុងឈាមប្រែប្រួលខ្លាំង ជាហេតុធ្វើឱ្យអ្នកកាន់តែឃ្លាន ហើយធ្វើឱ្យអ្នកងាយឡើងទម្ងន់ថែមទៀតផង។
៣. ញ៉ាំបន្លែឲ្យបាន ៣/៤ នៃសាច់
មនុស្សជាច្រើន នៅពេលញ៉ាំអាហារប៊ូហ្វេ តែងតែចូលចិត្តញ៉ាំសាច់ជាមុន ទោះជាយ៉ាងណាក៏ដោយ ចានសាច់ជាទូទៅប្រើគ្រឿងទេសច្រើនជាងចានបន្លែ និងមានកាឡូរីខ្ពស់ណាស់។ ប្រសិនបើអ្នកចង់កាត់បន្ថយឱកាសនៃការឡើងទម្ងន់ ចូរញ៉ាំបន្លែរហូតដល់អ្នកមានអារម្មណ៍ថាឆ្អែតល្មម ហើយចាំញ៉ាំសាច់បន្តិច។ សំខាន់នោះ គឺបន្លែមានកាឡូរីទាបណាស់ ហើយសម្បូរជាតិសរសៃអាហារដែលជួយកាត់បន្ថយការឡើងទម្ងន់របស់អ្នក។
៤. ញ៉ាំគ្រឿងសមុទ្រមុនញ៉ាំសាច់
បន្ទាប់ពីញ៉ាំបន្លែរួច កុំទាន់អាលញ៉ាំសាច់ភ្លាម អ្នកអាចទទួលគ្រឿងសមុទ្រជាមុនសិនក៏បាន ព្រោះគ្រឿងសមុទ្រមានកាឡូរីទាបជាងសាច់។ ដូច្នេះហើយ មិនថាអ្នកញ៉ាំប៉ុន្មានក្នុងអំឡុងពេលសម្រកទម្ងន់នោះទេ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការឡើងទម្ងន់ខ្លាំងឡើយ ។
៥. តមបង្អែមលាងមាត់
បង្អែម គឺជាអាហារចុងក្រោយ ប៉ុន្តែគឺជាដែលងាយនឹងធ្វើឱ្យអ្នកធាត់ ជាពិសេសផ្អែមដែលមានកាឡូរីខ្ពស់ និងមានសារធាតុចិញ្ចឹមតិចតួច។ យកល្អគួរតែតមកុំញ៉ាំអី ប៉ុន្តែបើអ្នកត្រូវការអាចញ៉ាំក្នុងបរិមានតិចតួចបានហើយ។
នេះជាវិធីងាយៗ ដែលអាចជួយឲ្យការញ៉ាំអាហាររបស់អ្នកមិនសូវងាយឡើងទម្ងន់ តែទោះបីជាយ៉ាងណាក៏ដោយ មិនថាអ្នកញ៉ាំអាហារប្រភេទបែបណា កុំព្យាយាមញ៉ាំដល់ក្រពះរបស់អ្នកកិនមិនបានល្អ ត្រូវចេះកំណត់បរិមាណអាហារបស់អ្នក។