ប្រសិនបើអ្នកមានចម្ងល់ និងចង់ជ្រាបកាន់តែច្បាស់ថា ស្នាមក្រោយកើតមុនមានប្រភេទណាខ្លះ និងវិធីព្យាបាលបែបណា ខាងក្រោមនេះ វិជ្ជបណ្ឌិត គឹម ឌីយ៉ាណា ឯកទេសព្យាបាលស្បែកមុខ សល់ជ្រុះ និងសម្ផស្ស នឹងធ្វើការបកស្រាយលំអិតតាមរយៈអត្ថបទជាមួយ វចនា ដូចតទៅ៖
មុននឹងចូលទៅដល់ប្រធានបទថា អ្វីទៅជាស្នាម? អ្វីទៅជាខ្មូត? យើងត្រូវដឹងថា មុននឹងឡើងទៅជាស្នាមនិងខ្មូត តើមូលហេតុចម្បងដែលនាំឲ្យកើតមានស្នាម និងខ្មូតនោះគឺជាអ្វី? ជាទូទៅនៅពេលដែលយើងមានរបួស នៃការកើតមុន ហើយនៅពេលដែលកើតមានមុន មិនថាមុនខ្ទុះ មុនរលាក មុនដែលមានការខូតខាតទំហំធំ ដែលធ្វើឲ្យប៉ះពាល់ដល់ជាលិការស្បែករបស់យើង ចឹងផលវិបាកដែលអាចកើតមានឡើងគឺស្នាម ចឹងយើងមានស្នាមក្រហមផង ស្នាមខ្មៅផង ដែលជាលិកាស្បែករបស់យើងអត់ដុះមកវិញទេ កន្លែងនឹងហើយដែលវានឹងទៅជាខ្មូត ទៅជាប្រហោង។
ស្នាមចែកចេញជា 2 ស្នាមក្រហម ស្នាមខ្មៅ។
ស្នាមក្រហម គឺជាមានពណ៌ក្រហម ដែលគេហៅថា PIE ឬ Post Inflammatory Erythema ឬក៏មនុស្សមួយក្រុមទៀតដែលគាត់ចេញជាស្នាមខ្មៅ ដែលគេហៅថា PIH ឬ Post Inflammatory hyperigmantation ស្នាមទាំងពីរនេះកើតឡើងក្រោយពេលដែល យើងខូតខាតជាលិកាស្បែករបស់យើង ដែលកោសិកាស្បែកខ្មៅរបស់យើងជាធម្មជាតិគឺចេញមកសម្រាប់ការពារស្បែកថ្មី ផ្ទុយមកវិញ មួយផ្នែកទៀតនៅពេលដែលជាលិការរបស់យើងអត់ដុះមកវិញទេ កន្លែងនេះហើយដែលធ្វើឲ្យទៅជាមានខ្មូត ដោយការបាត់បង់កោសិកាស្បែក ។
ហើយជាទូទៅសម្រាប់ការព្យាបាល សម្រាប់ស្នាមក្រហម គឺអត់ត្រូវការការព្យាបាលក៏បានដែរ ស្បែកពណ៌ក្រហមនោះនឹងបាត់ទៅវិញ នៅពេលវេលាណាមួយដែលស្បែករបស់យើងទំ ចំណែកស្នាមខ្មៅអាចបាត់ទៅវិញដែរ ដោយការលាបគ្រីមការពារកម្តៅថ្ងៃ និងចាំឲ្យស្បែករបស់យើងដុះមកវិញ តែប្រសិនបើចង់បាត់ក្នុងរយៈពេលខ្លី អ្នកអាចរកផលិតផលណា ដែលជួយបំបាត់ស្នាម ។
តែខ្មូតវិញ បើនៅក្នុងបច្ចេកទេសគឺគេចែកចេញជា 3 ដូចជា Icepick Rolling និង Boxcar ដែលការព្យាបាលខ្មូតនីមួយៗហ្នឹងគឺខុសៗគ្នា ដូចជា៖
Boxcar Scars: គឺជាការខូតខាតស្បែកស្រទាប់លើ ដែលអ្នកអាចសង្កេតឃើញថា វាមានរាងដូចជាប្រអប់ៗចឹង ចឹងការព្យាបាលខ្មូតប្រភេទហ្នឹងគឺយើងប្រើ Laser រួមជាមួយនឹង PRP ដើម្បីបណ្តុះឲ្យជាលិកាស្បែកស្រទាប់ខាងលើហ្នឹង ដុះមកវិញ។
Rolling Scars: គឺអត់ខូចស្រទាប់ស្បែកខាងលើទេ តែវាគឺជាការទាញស្រទាប់ស្បែកឲ្យផតចូលទៅក្នុងនៅពេលដែលអ្នកកសើច ឬមានសកម្មភាពនៅលើមុខ ដូច្នេះការព្យាបាលគឺអត់ប្រើ Laser រួមជាមួយនឹង PRP ទេ តែយើងនឹងប្រើតិចនិចមួយដែលគេហៅថា Subcision គឺជាការកាត់ជើងខ្មូតនោះចោល ដើម្បីឲ្យស្បែកពីផតមកធម្មតាវិញ ។
Ice Pick Scars: ជាប្រភេទខ្មូតម៉្យាងដែលមានមុខកាត់តូច តែមានជម្រៅជ្រៅ ដែល Laser ចូលអត់ទៅបណ្តុះសាច់នៅជម្រៅជ្រៅនោះអត់បានទេ វាមានវិធីព្យាបាលតែម៉្យាងទេ ហៅថា TCA cross ជាការបណ្តក់ typical pill ចូលទៅរុទ្ធដែលមានជម្រៅជ្រៅនោះ ដើម្បីផ្ចិតកន្លែងដែលមានខ្មូតនោះមកវិញ។
ទាំងអស់នេះគឺជាការព្យាបាលមួយចំនួន ទៅតាមប្រភេទខ្មូតដែលអ្នកមាន ដូច្នេះកុំគិតថាឲ្យតែមានខ្មូតគឺនឹងប្រើវិធីព្យាបាលតែមួយ គឺអត់ទេ អត់បានផលទេ ផ្ទុយទៅវិញគឺយើងត្រូវធ្វើការពិនិត្យឲ្យច្បាស់ ថាខ្មូតដែលនៅលើផ្ទៃមុខហ្នឹងគឺជាប្រភេទខ្មូតអី សឹមព្យាបាលទៅតាមប្រភេទវា ទើបមានប្រសិទ្ធភាព។
សម្រាប់វិធីការពារវិញ ដែលយើងត្រូវតែការពារ តែការពិតគឺអ្នកអាចចេញក្រៅបានធម្មតា បរិភោគបានធម្មតា តែអ្វីដេលអ្នកត្រូវតែការពារជាចាំបាច់បំផុតនោះគឺ កាំរស្មីព្រះអាទិត្យ លាបគ្រីមការពារកម្តៅថ្ងៃឲ្យបានទៀងទាត់ 2-3ម៉ោងម្តង ហើយត្រូវស្វែងរកគ្រីមការពារកម្តៅថ្ងៃណាដែលត្រូវនឹងស្បែករបស់អ្នក។ មួយវិញទៀត បន្ថែមពីលើការលាបគ្រីមការពារកម្តៅថ្ងៃ អ្នកក៏អាចលាបគ្រីមផ្តល់សំណើម ព្រោះនៅពេលដែលយើងបណ្តុះជាលិការស្បែកថ្មី នោះស្បែករបស់អ្នកនឹងមានសភាពស្ងួត ដូច្នេះគ្រីមផ្តល់សំណើម និងដើរតួរចម្បងទី 2 បន្ទាប់ពីគ្រីមការពារកម្តៅថ្ងៃ ហើយបើអាចគឺពាក់មួក ពាក់ម៉ាស់ ការពារបន្ថែម។
ដូច្នេះប្រសិនបើអ្នកកំពុងតែមានមុនកប់ កុំទុកឲ្យវាក្លាយទៅជាមុនទំ ដែលវាគឺជាផលវិបាកដូចជម្រាបជួនខាងលើ ដូចជាស្នាម និងខ្មូតជាដើម ចឹងគឺព្យាយាមមកព្យាបាលឲ្យបានទាន់ពេលវេលា មួយវិញទៀត ប្រសិនបើអ្នកកំពុងមានខ្មូតហើយ អ្នកក៏គួរតែប្រញ៉ាប់មកព្យាបាលដូចគ្នា ព្រោះខ្មូតចែកចេញជាពីរ ដែលខ្មូតនៅមានសសៃឈាម ក្រហមៗ គឺព្យាបាលឆាប់ជា ឆាប់ដុះសាច់មកវិញ តែបើអ្នកទុកយូរនាំឲ្យខ្មូតនោះទំហើយ លែងមានសសៃឈាម នោះការព្យាបាលក៏ត្រូវការពេលយូរជាងមុនដែរ ។